តាកែវ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវបានឲ្យដឹងថា ករណីអគ្គីភ័យឆាបឆេះព្រៃឈើលើខ្នងភ្នំជីសូរ នៅម៉ោង ៦ និង៣០នាទី យប់នៅថ្ងៃទី២៣ កុម្ភៈ ម្សិលមិញនេះ អាជ្ញាធរខេត្ត និង កងកម្លាំងគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង នៅម៉ោង ៨យប់ ថ្ងៃ,ខែ ឆ្នាំដដែល។ ករណីភ្លើងឆេះព្រៃនេះ លោកអភិបាលបញ្ជាក់ថា មិនបង្កការខូចខាតដល់ផ្ទះប្រជាពលរដ្ឋនោះទេ។
ក្នុងបទសម្ភាសន៍ជាមួយ ស៊ីស៊ីថាមស៍ លោកបានណែនាំដល់ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរក មូលហេតុនៃការឆេះ ឱ្យបានច្បាស់ និង បានអំពាវនាវឱ្យពលរដ្ឋ ចូលរួមបង្ការឬទប់ស្កាត់ ការឆេះព្រៃទាំងអស់គ្នា ដើម្បីថែរក្សាធនធានធម្មជាតិព្រៃឈើ សត្វព្រៃ និងសតុវត្ថិភាពផ្ទាល់ខ្លួន។
គួរបញ្ជាក់ថា អគ្គិភ័យបានឆាបឆេះព្រៃនៅជើងភ្នំជីសូរ ស្ថិតនៅស្រុកសំរោង ខេត្តតាកែវ ចាប់តាំងពីម៉ោង៦និង៣០នាទី ល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ខណៈបច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវពីមូលហេតុនៃករណីភ្លើងឆេះព្រៃនេះ៕