Cctime 6monthsfree desktop
Cc times  web banner kh (2)

អភិបាលខេត្តតាកែវយក«សិវលិង្គ»ទៅតម្កល់លើព្រះយោនីនៅប្រាសាទភ្នំដាក្រោយបែកគ្នាដោយសង្គ្រាម

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

តាកែវ៖អភិបាលខេត្តតាកែវ លោក វ៉ី សំណាង  នៅថ្ងៃទី២៣ ខែកុម្ភៈ បានរៀបចំពិធីតាមបែបសាសនានៅប្រាសាទភ្នំដា ក្នុងស្រុកអង្គរបុរី ដើម្បីតម្កល់សិវលិង្គនៅលើព្រះយោនី។ពិធីនេះ រៀបចំឡើងក្រោយពីថ្មចម្លាក់និមិត្តរូបទាំងពីរ បាននិរាសព្រាត់ប្រាស់ ដោយសារតែសង្គ្រាមដ៏រ៉ាំរ៉ៃ។

យោងតាមការចុះផ្សាយពីរដ្ឋបាលខេត្តតាកែវ បានគូសបញ្ជាក់ថា លោក​ វ៉ី​ សំណាង​ អភិបាលខេត្តតាកែវ​ បាននាំយកនូវ សិវលិង្គ យកមកតំកល់លើព្រះយោនី នៅប្រាសាទភ្នំដា ដែលកន្លងមកត្រូវបានបាត់បង់និរាសព្រាត់ព្រាស់ ដោយសារតែសង្គ្រាមផ្ទៃក្នុង ដ៏រាំរ៉ៃ របស់ព្រះរាជាណាចក្រកម្ពុជា ។

ជាមួយគ្នានោះ លោកអភិបាលបានបួងសួង កៀរគេនូវបុណ្យកុសល ថ្វាយជូនចំពោះ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចម៉ែ និង សូមប្រសិទ្ធពរជូនដល់ សម្ដេចតេជោ សម្ដេចចក្រី សម្ដេចធិបតី សម្ដេច ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ ឥស្សរជនទាំងអស់ សូមមានសេចក្តីសុខ សេចក្តីចម្រុងចម្រើន ម្យ៉ាងទៀត សូមឱ្យមានភ្លៀងធ្លាក់តាមរដូវកាល សូមឱ្យមានភោគផលជាកសិកម្មបរិបូណ៌ ឧស្សាហកម្ម ទេសចរណ៍ និង គ្រប់វិស័យទាំងអស់មានការរីកចម្រើនជានិច្ចនិរន្ត ដើម្បីធ្វើឲ្យសេដ្ឋកិច្ចមានវឌ្ឍនភាពកំពង់ខ្ពស់សម្រាប់ជាប្រយោជន៍ដល់ប្រជាជនទូទាំងប្រទេស ជាពិសេសខេត្តតាកែវទាំងមូល។


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង