
ថៃ៖ មានយ៉ាងហោចណាស់ជនស៊ីវិលម្នាក់បានស្លាប់ និង ប៉ូលិស៧នាក់ បានរងរបួស បន្ទាប់ពីគ្រាប់បែកកៃមួយគ្រាប់ បានផ្ទុះនៅមុខផ្សារទំនើបមួយកន្លែងក្នុងស្រុក បាណាង កាលពីយប់ថ្ងៃសៅរ៍។ហេតុការណ៍នេះ បានកើតឡើងមុនពេលនៃដំណើរទស្សនកិច្ចរបស់អតីតនាយករដ្ឋមន្ត្រីថៃ គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងក្រុមការងារធ្វើដំណើរទស្សនកិច្ចនៅតំបន់នោះ។
យោងតាមមន្ត្រីថៃបានអះអាងថា ការបំផ្ទុះនេះបានសម្លាប់ជនស៊ីវិលម្នាក់ និង បានបង្កឲ្យមានការរងរបួសដល់មន្ត្រី និងជនស៊ីវិលបួននាក់ផ្សេងទៀត ភ្លាមៗក្រោយមានការផ្ទុះកន្លែងកើតហេតុត្រូវបានគេបិទ ហើយក្រុមអ្នកជំនាញផ្នែកគ្រាប់បែក និងមន្ត្រីកោសល្យវិច្ច័យបានចុះទៅប្រមូលភស្តុតាង។

អ្នកជំនាញផ្នែកគ្រាប់បែកបានរកឃើញថាគ្រឿងផ្ទុះនេះ ត្រូវបានគេដាក់បញ្ចូលគ្នា ជាមួយនឹងគ្រាប់នៅខាងក្នុងបំពង់ពន្លត់អគ្គីភ័យ ហើយក្នុងនថ្ងៃជាមួយគ្នានេះដែរនៅក្នុងខេត្ត Narathiwat គ្រាប់បែកមួយបានផ្ទុះនៅលើរថយន្តភីកអាប់របស់អ្នកពន្លត់អគ្គីភ័យដែលចតនៅជិតប៉មត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសនៅអាកាសយានដ្ឋាន Narathiwat ក្នុងស្រុក Muang មុនពេលគណៈប្រតិភូរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ចុះចតនៅព្រឹកថ្ងៃអាទិត្យ។ ហេតុការណ៍នៃការផ្ទុះបានកើតឡើងនៅម៉ោង ៨ និង ៥០ នាទីព្រឹក ប្រហែលមួយម៉ោងមុនពេលការមកដល់របស់ថាក់ស៊ីន ដែលការផ្ទុះនេះបានធ្វើឱ្យឆ្មាំសន្តិសុខព្រលានយន្តហោះបួននាក់រងរបួស។

មុនការផ្ទុះផ្ទួនៗគ្នាលោក ថាក់ ស៊ីន បានមកដល់ខេត្តណារ៉ាធីវ៉ាត់ ជាមួយឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ភូមថាម វ៉េឆាយ៉ាឆៃ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Tawee Sodsong ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ភាគខាងត្បូងក្នុងរយៈពេលប្រហែលពីរទសវត្សរ៍។
ជាការឆ្លើយតបទៅនឹងការគំរាមគំហែងរូបលោកលោក ថាក់ ស៊ីន ស៊ីណាវ៉ាត្រា បានរំលឹកពីអតីតកាលដោយលោកអះអាងថា ការវាយឆ្មក់អាវុធជំរុំភីឡេងនៅថ្ងៃទី ៤ ខែមករា ឆ្នាំ ២០០៤ និង ការដុតសាលារៀនចំនួន ១៨ ថា មិនមែនជាការបំបែកខ្លួនរបស់ក្រុមផ្តាច់ទឹកដីឡើយ តែកើតឡើងដោយសារតែក្រុមឧក្រិដ្ឋជនតិចតួចប៉ុណ្ណោះ ហើយពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០២៥ តំបន់មួយបានផ្លាស់ប្តូរជារៀងរហូតចាប់ពីខែមករា ឆ្នាំ ២០០៤ ដល់ ខែធ្នូ ឆ្នាំ ២០២៣ មានឧប្បត្តិហេតុហិង្សាចំនួន ២.២៩៦ នៅភាគខាងត្បូង ដែលបណ្តាលឱ្យមនុស្សស្លាប់ចំនួន ៧.៥៤៧ នាក់ និងរបួស ១៤.០២៨ នាក់ នេះបើយោងតាមទិន្នន័យពីមជ្ឈមណ្ឌលតាមដានស្ថានការណ៍ភាគខាងត្បូងគិតត្រឹមថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៤។

លោក ថាក់ស៊ីន គឺជាអ្នកដែលដាក់ច្បាប់សន្តិសុខពិសេសក្នុងតំបន់ដែលនៅតែមានជាធរមាន។ ច្បាប់អាជ្ញាសឹកត្រូវបានអនុម័តនៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០០៤ បន្តដោយក្រិត្យគ្រាអាសន្ននៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០០៤ ដោយផ្តល់សិទ្ធិអំណាចដល់យោធាក្នុងការឃុំខ្លួនជនសង្ស័យដែលចង់ផ្តាច់ទឹកដីមកសួរចម្លើយដោយគ្មានដីការហូតដល់ប្រាំពីរថ្ងៃ បើទោះបីជាមិនមានកំហុសជាក់ស្តែងក៏ដោយ៕