Cctime 6monthsfree desktop
Cc times  web banner kh (2)

មេទ័ពជើងគោកអាម៉េរិកនឹងអញ្ជើញមកទស្សនកិច្ចនៅកម្ពុជាស្អែកនេះ

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
 មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាម៉េរិក ប្រចាំប៉ាស៊ីហ្វិក រ៉ូណាល់ ខ្លាក (RONALD P. CLARK) 

ភ្នំពេញ៖ មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាម៉េរិក ប្រចាំប៉ាស៊ីហ្វិក រ៉ូណាល់ ខ្លាក (RONALD P. CLARK) នឹងអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី ២៤ ដល់ ថ្ងៃទី ២៥ កុម្ភៈ ឆ្នាំ២០២៥ ។

បើតាមសេចក្តីប្រកាសព័ត៌មាន នៃកងទ័ពជើងគោក បានឱ្យដឹងថា លោក រ៉ូណាល់ ខ្លាក (RONALD P. CLARK) ដែលជាមេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាម៉េរិក ប្រចាំប៉ាស៊ីហ្វិក (USARPAC) នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។

ជាដំណើរទស្សនកិច្ច តបតាមការអញ្ជើញរបស់ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ។ ក្នុងដំណើរទស្សនកិច្ចនេះ លោក រ៉ូណាល់ ខ្លាក នឹងអញ្ជើញចូល ជួបសម្តែងការគួរសមជាមួយ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេច ហ៊ុន ម៉ាណែត ,លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, លោក វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។

បន្ថែមពីនេះ លោក រ៉ូណាល់ ខ្លាក នឹងមានជំនួបទ្វេភាគីជាមួយ លោក ម៉ៅ សុផាន់ នៅទីបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក ដើម្បីពិភាក្សាស៊ីជម្រៅ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធាសំដៅកសាងទំនុកចិត្ត និងការជឿជាក់ក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ លោក រ៉ូណាល់ ខ្លាក នៅពេលនេះ គឺស្របពេលខួប លើកទី៧៥ ទំនាក់ទំនងការទូតប្រទេសទាំងពីរ កម្ពុជា- សហរដ្ឋអាមេរិក ហើយក៏ជាលើកទី២ដែលមេបញ្ជាការ កងទ័ពជើងគោកសហរដ្ឋអាម៉េរិក ប្រចាំប៉ាស៊ីហ្វិក៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង