Cctime 6monthsfree desktop
Cc times  web banner kh

ការយកទឹកដីកម្ពុជាជាកន្លែង«ពិព័រណ៍នូវគ្រឿងអលង្ការ»ពិភពលោកដោយសារការជឿជាក់ពីសន្តិសុខនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
BVLGARI ដែលជាម៉ាកយីហោគ្រឿងអលង្ការយ៉ាងល្អប្រណិត និងល្អឯក ដ៏ល្បីលំដាប់ពិភពលោក នៅសៀមរាប។

សៀមរាប៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ២២ កុម្ភៈនេះ បានថ្លែងសារចាត់ទុកការដែលក្រុមហ៊ុនគ្រឿងអលង្ការប្រណិតលំដាប់ពិភពលោក បានមករៀបចំតាំងពិព័រណ៍នូវគ្រឿងអលង្ការប្រណិតៗ នៅកម្ពុជា រួមទាំងនាំមកនូវតារាល្បីៗនៅលើពិភពលោក ដោយសារក្រុមហ៊ុនមានភាពជឿជាក់មកសមត្ថភាព ស្ថិរភាព និងសន្តិសុខសណ្ដាប់ធ្នាប់ល្អរបស់កម្ពុជា។

តាមរយៈបណ្តាញសង្គមផ្លូវការ សម្តេច ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា BVLGARI ដែលជាម៉ាកយីហោគ្រឿងអលង្ការយ៉ាងល្អប្រណិត និងល្អឯក ដ៏ល្បីលំដាប់ពិភពលោក បានរៀបចំកម្មវិធីរាត្រីសមោសរ (Gala Dinner) ឈ្មោះថា BVLGARI AETERNA ដើម្បីបង្ហាញម៉ូតផលិតផលរបស់ខ្លួន នៅប្រាសាទបាយ័ន ក្នុងខេត្តសៀមរាប។

បើតាមសម្តេចនាយករដ្ឋមន្ត្រី ការដែលក្រុមហ៊ុនគ្រឿងអលង្ការប្រណិតលំដាប់ពិភពលោក បានមករៀបចំតាំងពិព័រណ៍នូវគ្រឿងអលង្ការប្រណិតៗ នៅកម្ពុជា រួមទាំងនាំមកនូវតារាល្បីៗនៅលើពិភពលោក ដោយសារក្រុមហ៊ុនមានភាពជឿជាក់មកសមត្ថភាព ស្ថិរភាព និងសន្តិសុខសណ្ដាប់ធ្នាប់ល្អរបស់កម្ពុជា ព្រមទាំងកិត្តិសព្ទដ៏ល្បីល្បាញរបស់តំបន់រមណីយដ្ឋានអង្គរ ដែលជាតំបន់ទេសចរណ៍ដែលមានភាពទាក់ទាញបំផុតមួយនៅក្នុងចំណោមរមណីយដ្ឋានល្បីៗនៅលើពិភពលោក។

គួរបញ្ជាក់ថា BVLGARI ជាម៉ាកយីហោគ្រឿងអលង្ការយ៉ាងល្អប្រណីត និង ល្អឯក ដ៏ល្បីលំដាប់ពិភពលោ ក្នុងការបង្ហាញម៉ូតគ្រឿងអលង្ការ BVLGARI ក៏មានវត្តមាន តារាសម្តែងរបស់កម្ពុជា កញ្ញា ស៉ីន យូប៊ីន, តារាសម្តែងរបស់ថៃ កញ្ញា Mai Davika, តារាសម្តែងថៃ Mile Phakphum, តារាសម្តែងសិង្ហបុរី Shawn Thia, តារាសម្តែងសិង្ហបុរី Ayden Sng, តារាចម្រៀងវៀតណាម Ho Ngoc Ha, បវរកញ្ញាហ្វីលីពីន និងជា Miss Univers ២០១៥ ឈ្មោះ Pia Wurtzbach ព្រមទាំងតារាល្បីៗជាច្រើនទៀត មកពីជុំវិញពិភពលោក៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង