Cctime 6monthsfree desktop
Cc times  web banner kh (2)

គម្រោងបុរី អឹមអិល ពង្រីកខ្លួនមកកាន់តំបន់ពាណិជ្ជកម្ម នៃសក្តានុពលកណ្តាលរាជធានីភ្នំពេញ

សង្គម
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ភ្នំពេញ៖ ជាមួយនឹងចក្ខុវិស័យ និងផែនការយុទ្ធសាស្រ្តច្បាស់លាស់ អ្នកអភិវឌ្ឍន៍គម្រោងបុរី អឹមអិល បានចាប់ផ្តើមពង្រីកគម្រោងថ្មីរបស់ខ្លួនមកកៀកនឹងកណ្តាលរាជធានីភ្នំពេញ ស្ថិតនៅក្បែរមហាវិថីសម្តេចតេជោ ឬផ្លូវ៦០ម៉ែត្រ។

ការពង្រីកខ្លួនរបស់គម្រោងបុរីនេះ កើតមានឡើងស្របពេលស្ថានភាពសេដ្ឋកិច្ចកម្ពុជាបានវិលមកកាន់សភាពដូចមុនវិបត្តិកូវីដ១៩ ចំណូលប្រជាពលរដ្ឋកើនឡើង ស្របតាមការព្យាករណ៍របស់រាជរដ្ឋាភិបាល សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងរង្វង់ ៦,៣ភាគរយ នៅក្នុងឆ្នាំ២០២៥ នេះ។

ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានធ្វើឲ្យកម្ពុជាសម្រេចបាននូវជំហានជោគជ័យជាច្រើន ជាពិសេសសម្តេចបានណែនាំឲ្យស្ថាប័នពាក់ព័ន្ធ យកចិត្តទុកដាក់ដល់វិស័យអចលនទ្រព្យ ដូចជា ផ្តល់ការលើកលែងពន្ធប្រថាប់ត្រា សម្រាប់អ្នកទិញផ្ទះមានតម្លៃចាប់ពី ៧ម៉ឺនដុល្លារចុះ ផ្តល់ការលើកលែងពន្ធប្រថាប់ត្រា សម្រាប់អ្នកទិញផ្ទះដំបូងដែលមានតម្លៃ ២១ម៉ឺនដុល្លារចុះ និងរៀបចំឲ្យមានកិច្ចពិភាក្សាលើការបញ្ចុះអត្រាការប្រាក់របស់ធនាគារនានា ពី ១២ភាគរយ មកត្រឹម ៨ភាគរយ និងការផ្តល់ឥណទានដល់អ្នកទិញលំនៅដ្ឋានមានរយៈពេលវែងជាមុនជាដើម។

ជាមួយនឹងកាលានុវត្តន៍ភាពមាស និងការលើកទឹកចិត្តជាពិសេសនេះ អ្នកអភិវឌ្ឍន៍គម្រោងបុរី អឹមអិល បានចាប់ផ្តើមពង្រីក គម្រោង អឹមអិល ស៊ីននឺរី ជាគម្រោងថ្មីទី៧ របស់ ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក

គម្រោងបុរីលំដាប់ប្រណីត ប៉ុន្តែស្ថិតនៅក្នុងតម្លៃសរមរម្យ សមស្របទៅនឹងស្ថានភាពប្រាក់ចំណូលរបស់ប្រជាពលរដ្ឋចាប់ផ្តើមបើកលក់នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥ នេះជាមួយនឹងគម្រោងអភិវឌ្ឍន៍លំនៅឋានបែបស្ថាបត្យកម្មទំនើបទាន់សម័យ ដោយអ្នកអភិវឌ្ឍន៍គម្រោងនេះ បានធ្វើការសិក្សាលម្អិតដោយយកចិត្តទុកដាក់ពីតម្រូវការរបស់អតិថិជន ទីផ្សារបច្ចុប្បន្ន និងទៅថ្ងៃអនាគត។

គម្រោងទី៧ របស់គម្រោងបុរី អឹមអិល នឹងអភិវឌ្ឍន៍លើផ្ទៃដីជិត ១០ហិចតា ស្ថិតនៅលើផ្លូវក្រវ៉ាត់ក្រុងទី២ ឬផ្លូវ ៥០ម៉ែត្រ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ (ទីតាំង៖ https://maps.app.goo.gl/17umMH7ct56RmcYz5?g_st=com.google.maps.preview.copy)។

អ្វីដែលកាន់តែពិសេសសម្រាប់គម្រោងថ្មីនេះ អ្នកអភិវឌ្ឍន៍បានសិក្សាពីរសនិយម និងចំណង់ចំណូលចិត្តរបស់អតិថិជន ដោយផ្តល់ជូននូវជម្រើសផ្ទះចំនួន៣ប្រភេទដូចជា ហ្រ្គេន អិលវីឡា (Grand L Villa) ហ្រ្គេន អឹមវីឡា (Grand M Villa) និងហ្សបហៅស៍ (Shophouse)។

លក្ខណៈពិសេស៖

• ទីតាំងមានសក្តានុពលអភិវឌ្ឍន៍ខ្ពស់

• ម៉ូដផ្ទះថ្មីស្រឡាង ផ្ទះធំ ដីធំ កម្ពស់៣ជាន់

• គំនិតច្នៃប្រឌិតដោយបានរួមបញ្ចូលគ្នារវាងផាសុកភាពក្នុងការរស់នៅ ជាមួយនឹងធម្មជាតិបៃតង

• ផ្តល់នូវបទពិសោធន៍រស់នៅថ្មីកាន់តែប្រសើរជាងមុន

• តម្លៃសមរម្យធៀបនឹងទីផ្សារក្នុងតំបន់

ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក (ML Mongkul Realty Co., Ltd.) ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវ មានកម្រិត ដែលបានចុះបញ្ជីពាណិជ្ជកម្ម ក្នុងឆ្នាំ២០១៨។

អតិថិជនអាចទទួលយកព័ត៌មានផ្សេងៗ និងទំនាក់ទំនងតាមរយៈបណ្តាញសង្គមដូចជា៖

• គេហទំព័រ៖ http://MLmongkulRealty.com

• ទំព័រហ្វេសប៊ុក៖ https://www.facebook.com/mlmongkulrealty

• តេឡេក្រាម៖ https://t.me/mlmongkulrealty

• ទីកតុក៖ https://www.tiktok.com/@ml_mongkul_realty

ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក មានការិយាល័យកណ្តាលរបស់ខ្លួនស្ថិតលើផ្លូវ១១៥ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្ត កណ្តាល និងមានគម្រោងបុរីធំៗចំនួន៧ ដូចជា៖

១. គម្រោង អឹមអិល វិមាន មង្គល ស្ថិតនៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ផ្តល់ជូនជាប្រភេទផ្ទះវីឡាកូនកាត់ និងលីងហៅស៍។

២. គម្រោង ដឹ អឹមអិល ផាក ស្ថិតនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ផ្តល់ជូនជាប្រភេទផ្ទះល្វែងកូនកាត់ និងដីឡូត៍។

៣. គម្រោង ដឹ អឹមអិល វីឡា ស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ផ្តល់ជូនជាប្រភេទផ្ទះ វីឡាព្រីនស៍ វីឡាទោល វីឡាភ្លោះ និងផ្ទះអាជីវកម្ម។

៤. គម្រោង អឹមអិល ធារ៉ា ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ផ្តល់ជូនជាប្រភេទផ្ទះ វីឡាឃ្វីន វីឡាព្រីនស៍ A វីឡាព្រីនស៍ B វីឡាទោល ហ្សបហៅស៍ និងលីងហៅស៍។

៥. គម្រោង អឹមអិល ហ្រ្គីន លែន ស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ផ្តល់ជូនជាប្រភេទផ្ទះ វីឡាព្រីនស៍ A អិលវីឡា វីឡារីលែក វីឡាទោល និងផ្ទះអាជីវកម្ម។

៦. គម្រោង អឹមអិល ក្រុងព្រះសីហនុ ស្ថិតនៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ផ្តល់ជូនជាប្រភេទផ្ទះ អិលវីឡា អឹមវីឡា និងហ្សបហៅស៍។

៧. គម្រោង អឹមអិល ស៊ីននឺរី ស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ផ្តល់ជូនជាប្រភេទផ្ទះ ហ្រ្គេន អិលវីឡា ហ្រ្គេន អឹមវីឡា និងហ្សបហៅស៍។ 


Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង