Cctime 6monthsfree desktop
Cc times  web banner kh (2)

ប្រធានសាលាដំបូងខេត្តតាកែវ ធ្លាក់ពីតំណែង ក្រោយ«ដោះលែងទណ្ឌិត»បទឧក្រិដ្ឋរំលោភច្បាប់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ប្រធានសាលាដំបូងខេត្តតាកែវ លោកស្រី ពេជ ម៉ារ៉ែន ធ្លាក់ពីតំណែង ក្រោយ«ដោះលែងទណ្ឌិត»បទឧក្រិដ្ឋរំលោភច្បាប់ ដែលត្រូវបានចាត់ទុកថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើមាត្រា៥១៣ នៃក្រមនីតិព្រហ្មទណ្ឌ។

ក្រោយការសួរដេញដោលពីក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ព្រមទាំងការបំភ្លឺរបស់សាមីខ្លួន បានឱ្យដឹងថា ទណ្ឌិតដែលត្រូវបានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ១១ ឆ្នាំពីបទឃាតកម្ម ដែលជាប្រភេទបទឧក្រិដ្ឋ ត្រូវបាន លោកស្រី ពេជ ម៉ារ៉ែន បានចេញដីកាសម្រេចដោះលែងពីពន្ធនាគារខេត្តតាកែវ។

បើតាមសេចក្តីប្រកាស បានឱ្យដឹងបន្តទៀតថា ចំពោះករណីទណ្ឌិតដែលត្រូវបានដោះលែងនេះ ទើបតែបានអនុវត្តទោសជាក់ស្តែងក្នុងពន្ធនាគារបាន ៥ឆ្នាំ ១ ខែ និង ២​ថ្ងៃ ប៉ុណ្ណោះ ដោយរាប់ពីថ្ងៃដែលបានឃុំខ្លួននៅថ្ងៃទី ៧ មីនា ២០១៩ ហើយដោះលែងនៅថ្ងៃទី ៩ មេសា ឆ្នាំ២០២៤។ ការដោះលែងនេះទណ្ឌិតដែលជាប់ទោសពីបទឃាតកម្មនេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើមាត្រា៥១៣ នៃក្រមនីតិព្រហ្មទណ្ឌ។

ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានចាត់ទុក ការសម្រេចដោះលែងទណ្ឌិតខាងលើ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងការរំលោភបំពានច្បាប់នោះឡើយ ថែមទាំងបង្កើតជាកំហុសធ្ងន់ធ្ងរក្នុងការអនុវត្តវិជ្ជាជីវៈជាចៅក្រម។

គួរបញ្ជាក់ថា ទណ្ឌិតដែលលោកស្រី ពេជ ម៉ារ៉ែន ដោះលែងក្រោយជាប់គុកបានជាង៥ឆ្នាំ ក្នុងចំណោមទោសសរុប១១ឆ្នាំ គឺជាជនម្នាក់ដែលបានសម្លាប់សង្សាររបស់ខ្លួន កាលពីដើមខែមីនា ឆ្នាំ២០១៩ នៅផ្ទះសំណាក់ ក្នុងសង្កាត់រការក្នុង ក្រុងដូនកែវ។ មូលហេតុដែលនាំឲ្យជននេះ សម្លាប់សង្សារនោះ គឺមកពីរឿងប្រចណ្ឌ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង