Cctime 6monthsfree desktop
Cc times  web banner kh (2)

មន្ត្រីនគរបាលចរាចណ៍ខណ្ឌសែនសុខ ២រូប ត្រូវបាន«បញ្ឈរជើង»បណ្តោះអាសន្ន ក្រោយប៉ះទង្គិចជាមួយលោកបណ្ឌិត សុខ ទូច

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានសម្រេចបញ្ឈរជើងមន្ត្រីនគរបាល២រូប គឺអធិការរងនគរបាលខណ្ឌសែនសុខ លោកវរសេនីយ៍ទោ (ស័ក្តិ៤កន្លះ) ហឿង វឿន និង នគរបាលអន្តរាគមន៍ លោកអនុសេនីយ៍ឯក (ស័ក្តិ៣) មាស ភារម្យ។ការសម្រេចនេះ គឺធ្វើឡើងពាក់ព័ន្ធនឹងការប៉ះទង្គិចគ្នាជាមួយបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។

បើយោងតាម លិខិតបង្គាប់ការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ស្នងការបង្គាប់ឱ្យមន្ត្រីនគរបាលចំនួន ០២នាក់ មកបង្ហាញខ្លួននៅការិយាល័យបុគ្គលិក ចំណុះ ផែនការងារធនធានមនុស្ស ពាក់ព័ន្ធនឹងករណីអនុវត្តល្មើសបទវិន័យនគរបាលជាតិ។

មន្ត្រីនគរបាលចំនួន ០២នាក់ តម្រូវឱ្យបង្ហាញខ្លួនមានឈ្មោះដូចតទៅ វរសេនីយ៍ទោ ហឿង វឿន ឋានៈអធិការរង ចំណុះអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ និង អនុសេនីយ៍ឯក មាស ភារម្យ ឋានៈមន្ត្រីកងអន្តរាគមន៍ពិសេស ចំណុះការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា។

ជាការកត់សម្គាល់ ការកោះហៅនេះគឺធ្វើឡើងក្រោយពីមានការប៉ះទង្គិចគ្នារវាង បណ្ឌិត សុខ ទូច និង ក្រុមមន្រ្តីនគរបាលនៅសែនសុខ ពេលចុះពិនិត្យគ្រឿងស្រវឹង កាលពីថ្ងៃទី១៧ កុម្ភៈ។ ករណីនេះ ទទួលបានការរិះគន់ជាច្រើនពាក់ព័ន្ធនឹងការអនុវត្តខ្វះសីលធម៌របស់មន្ត្រីនគរបាលទៅលើបណ្ឌិត សុខ ទូច៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង