Cctime 6monthsfree desktop
Cc times  web banner kh (2)

រដ្ឋចំណាយលុយជាង ២៨៥លានដុល្លារ តាមរយៈកម្មវិធីជំនួយសង្គមជួយពលរដ្ឋជិត៥លាននាក់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
រូបភាព៖ បេឡាជាតិសន្តិសុខសង្គម

ភ្នំពេញ៖ គិតត្រឹមដំណាច់ឆ្នាំ ២០២៤ រាជរដ្ឋាភិបាលចំណាយថវិកាប្រមាណ ២៨៥ លានដុល្លារ ក្នុងកម្មវិធីជាតិជំនួយសង្គមចំនួន៨ ជួយដល់ពលរដ្ឋជាង ៤,៨លាននាក់ ដើម្បីបន្តជួយគាំទ្រជីវភាពគ្រួសារ និងចាកចេញពីភាពក្រីក្រ។

រាជរដ្ឋាភិបាលបានចំណាយថវិកាប្រមាណ ២៨៥លានដុល្លារ ក្នុងកម្មវិធីជាតិជំនួយសង្គម ទាំងក្នុងកញ្ចប់គ្រួសារ មានរួមបញ្ជូល ការឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ, អាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋមសិក្សា និងមធ្យមសិក្សាប្រមាណ, ឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាពជិត, ឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ ៦០ឆ្នាំឡើង)។

ក្នុងប្រព័ន្ធជំនួយសង្គម រដ្ឋក៏បានផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍, បណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ជាមួយនឹងប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល ក្នុងមួយខែសិក្សា សម្រាប់រយៈពេល ៤ខែ, មូលនិធិសមធម៌សុខាភិបាល និងការឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ សម្រាប់សមាជិក ប.ស.ស. ។

គួរបញ្ជាក់ថា រដ្ឋបានចំណាយថវិកា ១៣៧លានដុល្លារ សម្រាប់កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ហើយក្នុងឆ្នាំ២០២៥ គ្រោងថវិកាចំនួន១៥៥,៨ លានដុល្លារដើម្បីបន្តកម្មវិធី៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង