681 ezgif.com resize
Swift cc time

រដ្ឋដាក់«គោលនយោបាយ»គាំពារសង្គមថ្មី ជូនពលរដ្ឋចាប់ពីពេលកើត ដល់ចុងក្រោយនៃជីវិត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
រូបភាព៖ បេឡាជាតិសន្តិសុខសង្គម

ភ្នំពេញ៖ រដ្ឋដាក់គោលនយោបាយជាតិគាំពារសង្គមថ្មី ឆ្នាំ២០២៤-២០៣៥ ផ្តល់ការគាំពារជូនពលរដ្ឋ ចាប់តាំងពីពេលចាប់កំណើត ដំបូងនៅក្នុងផ្ទៃម្តាយ រហូតដល់ដំណាក់កាលចុងក្រោយនៃវដ្តជីវិត ដែលផ្តល់កិច្ចគាំពារដល់ប្រជាពលរដ្ឋចំនួន ៧ចំណុច។

បើតាមកម្មវិធីបើកសប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៥ នឹងដាក់ឲ្យអនុវត្តគោលនយោបាយជាតិគាំពារសង្គម២០២៤-២០៣៥ ដោយផ្លាស់ប្តូរការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម តាមបែបសសរស្តម្ភ ទៅជាការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម និងការផ្តល់កិច្ចគាំពារ តាមហានិភ័យនៃវដ្តជីវិត ទាំង ៧ រួមមាន៖ មាតុភាព និង ហានិភ័យកុមារភាព, ហានិភ័យសុខភាព, ហានិភ័យការងារ, ពិការភាព, និកម្មភាព, ភាពគ្មានជម្រក, និង ជរាភាព និង ឧត្តរជីវី។

ជាមួយគ្នានេះ ដើម្បីធានាចីរភាពហិរញ្ញវត្ថុ និងនិរន្តរភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា, រាជរដ្ឋាភិបាលកំណត់យកគោលការណ៍រួម ដោយពលរដ្ឋត្រូវបង់ភាគទានដើម្បីទទួលបានការគាំពារ ប៉ុន្តែរដ្ឋនឹងរ៉ាប់រងលើ ការគាំទ្រក្រុមពលរដ្ឋក្រីក្រ, ងាយរងគ្រោះ, និងងាយរងហានិភ័យ ដែលមិនមាន ឬមានលទ្ធភាពតិចតួចបំផុត។

ការផ្តល់ការគាំពារនេះ ចាប់តាំងពីការចាប់កំណើតដំបូងនៅក្នុងផ្ទៃម្តាយ បន្ត ដល់បឋមវ័យ មជ្ឈិមវ័យ និងបច្ឆិមវ័យ ដែលជាដំណាក់កាលចុងក្រោយនៃវដ្តជីវិតរបស់មនុស្ស ដោយចាប់តាំងពីការអប់រំ របស់កុមារ សុខភាព ពិការភាព ការឧបត្ថម្ភសាច់ប្រាក់ និងការគាំពារមួយចំនួនទៀត៕

Khcct banner

អត្ថបទទាក់ទង