Cctime 6monthsfree desktop
Cc times  web banner kh (2)

នាយករដ្ឋមន្ត្រីថៃ ប្រកាសធានាការចរចាដោយ«សន្តិភាព»ជាមួយកម្ពុជារឿងព្រំដែន និងត្រៀមដំណើរទស្សនកិច្ចមកកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ភែ ថងថាន Paetongtarn Shinawatra បានប្រកាសធានាការចរចាដោយសន្តិភាព ជាមួយប្រទេសកម្ពុជា ពាក់ព័ន្ធបញ្ហាព្រំដែន តំបន់ប្រាសាទតាមាន់ និងថែមទាំងបានអះអាងថា មិនមានជម្លោះអ្វីនោះទេក្នុងតំបន់នោះ។

ឆ្លើយសំណួរជាមួយ ក្រុមអ្នកសារព័ត៌មានថៃ លោកស្រី ភែ ថងថាន បានថ្លែងប្រាប់ប្រជាជនថៃថា ឧប្បត្តិហេតុថ្មីៗនៅប្រាសាទតាមាន់ គ្រប់គ្រងយ៉ាងមានប្រសិទ្ធភាព និង បានបញ្ជាក់ថា មិនមានជម្លោះដែលកំពុងបន្តនោះទេ ហើយបញ្ហានេះនឹងត្រូវបានដោះស្រាយតាមរយៈការពិភាក្សាការទូត ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់កម្ពុជានាពេលខាងមុខ។

បើតាមលោកស្រី ភែ ថងថាន បញ្ហានេះមិនមានជម្លោះដែលកំពុងបន្តនោះទេ និង អំពាវនាវដល់ប្រជាជនថៃរក្សាភាពស្ងៀមស្ងាត់ ជៀសវាងការយល់ច្រឡំណាមួយ និង រក្សាសន្តិភាពទាំងពីរភាគី។ សម្រាប់លោកស្រី ឧប្បត្តិហេតុនេះ ត្រូវបានបញ្ជូនមកដោះស្រាយតាមរយៈ គណៈកម្មាធិការព្រំដែនតំបន់ថៃ-កម្ពុជា (RBC) ដោយភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវជំហររបស់ខ្លួន ក្នុងការរក្សាសន្តិភាព និង ការពារការយល់ច្រឡំដែលអាចប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង