Cctime 6monthsfree desktop
Cc times  web banner kh (2)

កងពលតូចថ្មើរជើងលេខ៥១ ពិនិត្យ«កម្លាំងទ័ព»ត្រៀមដោះស្រាយបញ្ហាដែលអាចកើតឡើង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
រូបភាព៖ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ

បន្ទាយមានជ័យ៖ កងពលតូចថ្មើរជើងលេខ៥១ បានចុះពិនិត្យ និងផ្សព្វផ្សាយដោយត្រៀមដោះស្រាយរាល់យថាហេតុផ្សេងៗដែលកើតមានឡើងក្នុងភូមិសាស្ត្រទទួលខុសត្រូវ។ ការធ្វើឡើងនេះ តាមរយះការចុះត្រួតពិនិត្យរបស់លោក ប៉ែន សុគន្ធ មេបញ្ជាការរង នាយសេនាធិការ នាយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រៀមកម្លាំងអន្តរាគមន៍ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗដល់នាយ-ពលទាហាន នៅទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ និងតាមបណ្តាអង្គភាពចំណុះកងពល។

បើតាមការចុះត្រួតពិនិត្យរបស់លោក ប៉ែន សុគន្ធ មេបញ្ជាការរង នាយសេនាធិការ បានបញ្ជាក់ថាតួនាទីភារកិច្ចរបស់កងកម្លាំងគឺត្រៀមលក្ខណៈអន្តរាគមន៍ដោះស្រាយរាល់យថាហេតុ២៤ម៉ោងលើ២៤ម៉ោង និងចូលរួមការពារសន្តិសុខជូនប្រជាពលរដ្ឋ និងយថាហេតុផ្សេងៗដែលកើតមានឡើងក្នុងភូមិសាស្ត្រទទួលខុសត្រូវឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានេះ លោកមេបញ្ជាការរង បានថ្លែងការកោតសរសើរដល់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានអនុវត្តនូវតួនាទីភារកិច្ចតបតាមបទបញ្ជា និងផែនការរបស់ថ្នាក់លើប្រគល់ជូនប្រកបដោយភាពទទួលខុសត្រូវខ្ពស់ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង