
ភ្នំពេញ៖ ប្រទេសកម្ពុជា បាននាំចេញដុកដឿពូជមេអំបៅចំនួន ៦,០០០ ទៅកាន់ប្រទេសមួយចំនួនប្រទេសនៅអឺរ៉ុបក្នុងនោះមាន៖ ចក្រភពអង់គ្លេស និងហូឡង់។
យោងតាមរបាយការណ៍ដែលសារព័ត៌មានស៊ីស៊ីថាមស៍ទទួលបានពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី ១៦ បានឱ្យដឹងថា ដុកដឿអាយុការទីបីទៅកាន់បរទេស។
បច្ចុប្បន្ននេះមជ្ឈមណ្ឌលមេអំបៅបន្ទាយស្រីគឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការនាំចេញដុកដឿពូជមេអំបៅដែលចេញដោយរដ្ឋាភិបាលតែមួយគត់។
លោកលុច ភាម អ្នកគ្រប់គ្រងមជ្ឈមណ្ឌលមេអំបៅបន្ទាយស្រីបាននិយាយថា បន្ថែមលើការលក់សំបុត្រចូលដើរលេងក្នុងសួនមេអំបៅ មជ្ឈមណ្ឌលក៏កំពុងបង្កាត់ពូជមេអំបៅសម្រាប់នាំចេញទៅកាន់ទីផ្សារបរទេសផងដែរ។ លោកបន្តថានៅចុងឆ្នាំ២០១៧ មជ្ឈមណ្ឌលទទួលបានសិទ្ធិការនាំចេញដុកដឿដែលចេញដោយក្រសួងកសិកម្ម ប៉ុន្តែអាជីវកម្មនាំចេញគឺចាប់ផ្តើមផ្លូវការទេពីឆ្នាំ២០១៩។
បើតាមលោកលុច ភាម ចក្រភពអង់គ្លេស និងហូឡង់ គឺជាអ្នកទិញដ៏សំខាន់ ហើយប្រទេសរុស្ស៊ី អេស្ប៉ាញ និងប្រទេសដទៃទៀតក៏មានការទាក់ទងធ្វើការបញ្ចារទិញផងដែរ។
លោកលុច ភាមបានប្រាប់ថា ឆ្នាំនេះយើងបាននាំចេញកូនដុកដឿពូជមេអំបៅចំនួន៤០០០ហើយ។”
គួរបញ្ជាក់ថា បច្ចុប្បន្នមជ្ឈមណ្ឌលមេអំបៅបន្ទាយស្រីបង្កាត់ពូជមេអំបៅសម្រាប់នាំចេញមានចំនួន ៣០ ប្រភេទ ហើយតម្លៃដុកដឿពូជមេអំបៅប្រែប្រួលពី ៣០សេន ដល់ ៨០សេនដុល្លារអាមេរិក សម្រាប់ប្រភេទនីមួយៗ។ការនាំចេញដង្កូវភាគច្រើនពឹងផ្អែកលើការដឹកជញ្ជូនតាមផ្លូវអាកាស ដោយសារផលប៉ះពាល់នៃការរីករាលដាលនៃជំងឺ (COVID-19) ការហោះហើរដឹកអ្នកដំណើរភាគច្រើនត្រូវផ្អាក ហើយអាជីវកម្មនាំចេញដង្កូវត្រូវបានផ្អាកជាបណ្តោះអាសន្នហើយ៕