681 ezgif.com resize
Swift cc time

កម្ពុជា-ឥណ្ឌា សហការគ្នាអនុវត្តគម្រោង QIP ដោយបង្កើតបណ្ណាល័យវិទ្យាសាស្ត្រ នៅខេត្តបាត់ដំបង

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះអនុស្សរណៈនៃការយោគយល់ ដើម្បីសហការអនុវត្តគម្រោង Quick Impact Project (QIP) ដោយបង្កើតបណ្ណាល័យវិទ្យាសាស្ត្រ នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ។

គំនិតផ្តួចផ្តើមនេះ មានគោលដៅបណ្តុះវប្បធម៌នៃការសិក្សាស្វែងយល់ផ្នែកវិទ្យាសាស្ត្រ និងនវានុវត្តន៍ ក្នុងចំណោមយុវជនកម្ពុជា តាមរយៈការពង្រីកលទ្ធភាពទទួលបានឯកសារ សម្ភារសិក្សា និងធនធានទាក់ទងនឹងវិទ្យាសាស្ត្រ។ អនុស្សរណៈនេះ ត្រូវបានចុះហត្ថលេខា ដោយលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅកម្ពុជា ដោយឈរលើមូលដ្ឋាននៃភាពជាដៃគូផ្នែកវប្បធម៌ និងប្រវត្តិសាស្ត្រដ៏យូរអង្វែងរវាងឥណ្ឌា និងកម្ពុជា ក៏ដូចជាចក្ខុវិស័យរួមរបស់ប្រទេសទាំងពីរ ក្នុងការលើកកម្ពស់ការយល់ដឹងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

ជាមួយគ្នានោះ លោក ហែម វណ្ណឌី បានលើកឡើងថា គំនិតផ្តួចផ្តើមនេះ បង្ហាញពីការប្តេជ្ញាចិត្តរួមរបស់ប្រទេសទាំងពីរ ក្នុងការពង្រឹងចំណេះដឹងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅក្នុងតំបន់ជនបទ។ ខណៈដែលយើងចាប់ផ្តើមកិច្ចសហប្រតិបត្តិការថ្មីនេះ ក្រសួងនឹងបន្តប្រើប្រាស់មូលដ្ឋានដែលមានស្រាប់ ដើម្បីស្វែងរកឱកាសពង្រីកកិច្ចសហការបន្ថែមទៀតក្រោមក្របខណ្ឌនៃគម្រោង QIP៕


Khcct banner

អត្ថបទទាក់ទង