681 ezgif.com resize
Swift cc time

ការនាំចេញទំនិញ៥មុខសំខាន់ៗនៅខេត្តកែបមានការកើនឡើង លើកលែងផលិតផលម្រេចក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

កែប៖ ផលិតផលដែលមានសក្តានុពល របស់ខេត្តកែបចំនួន៥មុខដូចជា ម្រេច ស្វាយកែវរមៀត អំបិល ផលនេសាទសមុទ្រ និងទឹកត្រី ក្នុងនោះផលិតផលចំនួន៤មុខមានសន្ទុះនៃការនាំចេញទៅទីផ្សារក្នុងស្រុក និងនាំចេញទៅប្រទេសជិតខាង សុទ្ធតែមានការកើនឡើង លើកលែងតែផលិតផលម្រេចដែលមានការនាំចេញធ្លាក់ចុះ ដោយសារអាកាសធាតុក្តៅធ្វើឱ្យទិន្នផលធ្លាក់ចុះ។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តកែប ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្ត នៅសាលប្រជុំតូចសាលាខេត្តកែប នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥។

យោងរបាយការណ៍ ផលិតផលក្នុងខេត្តសម្រាប់នាំចេញក្នុងឆ្នាំ២០២៤មានដូចជា ស្វាយកែវរមៀតក្នុងបរិមាណ ២១,៨១០ តោន កើន៦,៣៧០តោន ប្រៀបធៀបឆ្នាំ ២០២៣ ស្មើនឹង៤ភាគរយ ស្រូវចម្រុះក្នុងបរិមាណ២៦០តោន កើន១០តោន ប្រៀបធៀបឆ្នាំ២០២៣ ស្មើនឹង៤ភាគរយ ទឹកត្រី ១២៣,៤៥៥លីត្រ កើន៤០០លីត្រ ប្រៀបធៀបឆ្នាំ២០២៣ ស្មើនឹង០.៣ភាគរយ អំបិលមានចំនួន ៣៧,៦៣៣តោន កើន៣៤,២១៤តោន ប្រៀបធៀបឆ្នាំ២០២៣។ ដោយឡែកសម្រាប់ម្រេច(GIកំពត) ក្នុងឆ្នាំ២០២៤ នាំចេញបានចំនួន ៣៤.១ តោន ថយចុះ ១៧.៤១ តោន បើធៀបឆ្នាំ២០២៣ ស្មើនឹង៣៤ភាគរយ ដោយសារកត្តាអាកាធាតុក្ដៅអូសបន្លាយពេលយូរ ធ្វើឲ្យទិន្នផល ម្រេចធ្លាក់ចុះ៕

Khcct banner

អត្ថបទទាក់ទង