Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រសួងបរិស្ថានសម្រេចបន្ត«នីតិវិធីច្បាប់បិទរោងចក្រ»មួយដែលលួចបង្ហូរទឹកកខ្វក់ចូលស្ទឹងព្រែកត្នោត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

កណ្តាល៖ ក្រសួងបរិស្ថាន បានសម្រេចចាត់វិធានការលើក្រុមហ៊ុន Win Ta Garment & Finishing Co., Ltd. ជាប្រភេទរោងចក្របោកគក់សម្លៀកបំពាក់សុទ្ធ ដែលបានលួចបង្ហូរទឹកកខ្វក់ចូលទៅក្នុងស្ទឹងព្រែកត្នោត ត្រូវបានប្រទះឃើញដោយក្រុមជំនាញរបស់ក្រសួងបរិស្ថាន នៅថ្ងៃពុធទី១២ ខែកុម្ភៈ ឆ្នាំ២០២៥។

រោងចក្រនេះ មានមូលដ្ឋាននៅក្នុងភូមិសរមាំង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល បានបន្តលួចបង្ហូរសំណល់រាវមានពណ៌និងមានក្លិន ចូលទៅក្នុងស្ទឹងព្រែកត្នោត។ ក្រុមហ៊ុននេះ បានធ្វើការលួចបង្ហូរសំណល់រាវបោកគក់ខោខៅប៊យ ចេញទៅក្រៅរោងចក្រ តាមរយៈបំពង់ទុយោពណ៌ខ្មៅ (អង្កត់ផ្ចិតទំហំ ០,៨០ម៉ែត្រ) បន្ទាប់មកហូរតាមចង្អូរប្រឡាយដីចូលទៅក្នុងស្ទឹងព្រែកត្នោត។

បើតាមក្រសួងបរិស្ថាន បានចុះពិនិត្យបន្ថែម នៅចំណុចទីតាំងបង្ហូរសំណល់រាវនេះ គឺក្នុងស្ទឹងព្រែកត្នោត ត្រង់ចំណុចបង្ហូរទឹកនៅមានក្លិនទឹកអូសាវែល និង មានពណ៌ខៀវក្រម៉ៅខ្លះៗ។ តាមការឱ្យដឹងពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ទីតាំងក្រុមហ៊ុន បានឱ្យដឹងថា ភាគច្រើនក្រុមហ៊ុននេះ ធ្វើការបង្ហូរសំណល់រាវនៅពេលយប់។

អ្នកនាំពាក្យនៃក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានថ្លែងប្រាប់ ស៊ីស៊ីថាមស៍ ក្រសួងបរិស្ថាន កំពុងដំណើរការសហការជាមួយក្រសួងយុតិ្តធម៌ ចុះបិទរោងចក្រនេះតែម្តង។

គួរបញ្ជាក់ថា ការសម្រេចបន្តនីតិវិធីនេះ គឺធ្វើឡើងក្រោយពី ក្រុមហ៊ុននេះ ធ្លាប់បានលួច បង្ហូរចូលស្ទឹងព្រែកត្នោតនាពេលកន្លងមកហើយ ដែលធ្វើឱ្យមានផលប៉ះពាល់ដល់ការប្រើប្រាស់ទឹក និង សុខភាពសាធារណៈ នឹងត្រូវបានក្រុមការងារអធិការកិច្ចរបស់ក្រសួងបរិស្ថាន បានចុះពិនិត្យនិងបានចាត់វិធានការច្បាប់ ផ្អាកដំណើរការផ្នែកផលិតកម្មរបស់ក្រុមហ៊ុន កាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៥៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង