ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា សមាជិក ប.ស.ស. ទាំងអស់ដែលមានបញ្ហាសុខភាពពិតប្រាកដអាចទៅ ទទួលសេវាពិនិត្យ ពិគ្រោះនិងព្យាបាល តាមស្តង់ដារវិជ្ជាជីវៈវេជ្ជសាស្ត្រ បាននៅគ្រប់មូលដ្ឋានសុខាភិបាលដៃគូ ដោយមិនមានកំណត់ចំនួនដងចូលប្រើប្រាស់សេវានោះទេ ហើយក៏មិនមានការបង់ថ្លៃសេវាព្យាបាលដែរ។
គួរបញ្ជាក់ថា នាពេលថ្មីៗនេះមានការផ្សព្វផ្សាយព័ត៌មានមិន ពិតមានលក្ខណៈញុះញង់ បំផ្លើស និងទម្លាក់កំហុសដែលជាអំពើល្មើសច្បាប់ ធ្វើឱ្យប៉ះពាល់កិត្តិយស និងសេចក្ដី ថ្លៃថ្នូររបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបេឡាជាតិសន្តិសុខសង្គម។
ប.ស.ស. បញ្ជាក់ថា សមាជិក ប.ស.ស. ទាំងអស់ដែលមានបញ្ហាសុខភាពពិតប្រាកដអាចទៅ ទទួលសេវាពិនិត្យ ពិគ្រោះនិងព្យាបាល តាមស្តង់ដារវិជ្ជាជីវៈវេជ្ជសាស្ត្រ បាននៅគ្រប់មូលដ្ឋានសុខាភិបាលដៃគូ ដោយមិនមានកំណត់ចំនួនដងចូលប្រើប្រាស់សេវានោះទេ ហើយក៏មិនមានការបង់ថ្លៃសេវាព្យាបាលដែរ៕