681 ezgif.com resize
Swift cc time

ក្រសួងបរិស្ថានកម្ពុជា ច្រានចោលការចុះផ្សាយព័ត៌មានថៃ ដាក់រូបភាព «ភ្លើងឆេះព្រៃក្នុងទឹកដីខ្លួន»តែចោទដាក់កម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងបរិស្ថានកម្ពុជា ប្រកាសបដិសេធ និងច្រានចោលទាំងស្រុង ពាក់ព័ន្ធការចុះផ្សាយរបស់គេហទំព័រសារព័ត៌មានថៃនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះផ្សាយថា«ភ្លើងឆេះព្រៃនៅកម្ពុជាឆេះឆ្លងទៅព្រៃឈើនៅភ្នំ Banthat ខេត្តត្រាតរបស់ប្រទេសថៃ និងបណ្តាលឱ្យគ្រាប់មីនផ្ទុះ» ដែលរូបភាពភ្លើងឆេះព្រៃនៅប្រទេសថៃប៉ុណ្ណោះ មិនពាក់ព័ន្ធនឹងកម្ពុជាឡើយ។

យោងតាមមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ការចុះផ្សាយរបស់គេហទំព័រសារព័ត៌មាន The Nation Thailand នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះផ្សាយថា«ភ្លើងឆេះព្រៃនៅកម្ពុជាឆេះឆ្លងទៅព្រៃឈើនៅភ្នំ Banthat ខេត្តត្រាតរបស់ប្រទេសថៃ និងបណ្តាលឱ្យគ្រាប់មីនផ្ទុះ» ជាការមិនពិត។ រូបភាពភ្លើងឆេះព្រៃ ដែលបានចុះផ្សាយនៅលើគេហទំព័រនោះ គឺរូបភាពភ្លើងឆេះព្រៃនៅប្រទេសថៃទេ។ ដោយឡែក នៅភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានករណីភ្លើងឆេះស្មៅអំបោស និងដើមស្បូវតិចតួចប៉ុណ្ណោះ ដែលទីតាំងនោះពុំមានព្រៃស្រោង ឬដើមឈើធំៗដូចការចុះផ្សាយ របស់សារព័ត៌មានខាងលើនោះឡើយ។

ចំពោះករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានអន្តរាគមន៍ និងចាត់វិធានការបានទាន់ពេលវេលាក្នុងការទប់ស្កាត់ និងពន្លត់ភ្លើងឆេះនោះមិនឱ្យមានការឆេះរាលដាល និងពុំ មានការប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ និងជីវៈចម្រុះនៅទីនោះទេ។ ការឆេះព្រៃនៅភ្នំ Banthat ខេត្តត្រាត ប្រទេសថៃ គឺពុំមានការពាក់ព័ន្ធនឹងប្រទេសកម្ពុជាដូចដែលបានចុះផ្សាយនៅគេហទំព័រខាងលើនោះឡើយ៕


Khcct banner

អត្ថបទទាក់ទង