Cc times  web banner kh

កំពង់ផែស្វយ័តទទួលបាននាវាទេសចរណ៍៦គ្រឿង ផ្ទុកភ្ញៀវជិត៥ពាន់នាក់ក្នុងដើមឆ្នាំ២០២៥

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្នុងរយៈពេលជាង១ខែឆ្នាំ២០២៥នេះ ពោលគឺចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុទទួលបាននាវាទេសចរណ៍ចំនួន ៦គ្រឿង ផ្ទុកភ្ញៀវទេសចរអន្តរជាតិចំរុះជាតិសាសន៍ចំនួន ៤,៨៨៥ នាក់ និងនាវិកសរុបចំនួន ៣,១៨៧ នាក់។ នេះបើយោងតាមស្ថិតិនាវាទេសចរណ៍អន្តរជាតិ ចេញផ្សាយដោយរដ្ឋបាលខេត្តព្រះសីហនុ។

បើតាមស្ថិតិបានគូសបញ្ជាក់ថា នាវាទេសចរណ៍ទាំង៦គ្រឿងនេះមានឈ្មោះដូចជា៖ SEABOURN ENCORE, RIVIERA, CRYSTAL SYMPHONY, NOORDAM, ZHAO SHANG YI DUN, និង SEABOURN ENCORE ។ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នាវាទេសចរណ៍១គ្រឿង ឈ្មោះ SEA BOURN ENCORE សញ្ជាតិ BAHAMAS បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលនាំមកនូវភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន ៥៦៤នាក់ ស្រីចំនួន ២៩០នាក់ ស្មើនឹង ២២សញ្ជាតិ និងមាននាវិកសរុបចំនួន ៤០៥នាក់ ស្រី ១០៥នាក់ ស្មើនឹង ៤៩សញ្ជាតិ។ នាវាទេសចរណ៍មួយនេះមានគោលដៅត្រឡប់ទៅប្រទេសវៀតណាម នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅម៉ោង ៧:០០នាទីយប់។

នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នាវាទេសចរណ៍១គ្រឿងទៀតឈ្មោះ RIVIERA សញ្ជាតិ MARSHALL ISLAND បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលនាំមកនូវភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន ១,១៣០ នាក់ ស្រីចំនួន ៥៨៥នាក់ ស្មើនឹង ២៦ សញ្ជាតិ និងមាននាវិកសរុបចំនួន ៧៥៦នាក់ ស្រីចំនួន ១៦៥ នាក់ ស្មើនឹង៤៨សញ្ជាតិ។ នាវាទេសចរណ៍មួយនេះមានគោលដៅត្រឡប់ទៅប្រទេសវៀតណាម នៅថ្ងៃទី១៧ខែមករា ឆ្នាំ២០២៥ នៅម៉ោង ៨:០០នាទីយប់។

នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នាវាទេសចរណ៍១គ្រឿង ឈ្មោះ CRYSTAL SYMPHONY សញ្ជាតិ BAHAMAS បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង ៩:០០នាទីព្រឹក នាំមកនូវភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន ៤២៧នាក់ ស្រីចំនួ ២១២នាក់ ស្មើនឹង ២៨សញ្ជាតិ និងមាននាវិកសរុបចំនួន ៤៨៧នាក់ ស្រីចំនួន ១២០នាក់ ស្មើនឹង៤៨សញ្ជាតិ។ នាវាទេសចរណ៍មួយនេះក៏មានគោលដៅត្រឡប់ទៅប្រទេសវៀតណាមនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅម៉ោង ៧:៣០នាទីយប់។

នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ នាវាទេសចរណ៍១គ្រឿង ឈ្មោះ NOORDAM សញ្ជាតិ NETHERLAND បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង ៧:៣០នាទីព្រឹក នាំមកនូវភ្ញៀវទេសចរសរុបចំនួន ១,៩០៩នាក់ ស្រីចំនួន ៩៨៣នាក់ ស្មើនឹង ៤២សញ្ជាតិ និងមាននាវិកសរុបចំនួន ៧៨៥នាក់ ស្រីចំនួន ១៣៩នាក់ ស្មើនឹង ៣៩សញ្ជាតិ។ នាវាទេសចរណ៍មួយនេះក៏មានគោលដៅត្រឡប់ទៅប្រទេសវៀតណាមនៅថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅម៉ោង ៩:០០នាទីយប់។

នៅថ្ងៃទី០៦កុម្ភៈដដែលនេះ នាវាទេសចរណ៍១គ្រឿងទៀត ឈ្មោះ ZHAO SHANG YI DUN សញ្ជាតិ CHINA បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង ៨:៥០នាទីព្រឹក នាំមកនូវភ្ញៀវទេសចរសរុបចំនួន ២៦៣នាក់ ស្រីចំនួន ១៤៣នាក់ ស្មើនឹង២១សញ្ជាតិ និងមាននាវិកសរុបចំនួន ៣៥០នាក់ ស្រីចំនួន ៩៩នាក់ ស្មើនឹង១សញ្ជាតិ។ នាវាទេសចរណ៍មួយនេះក៏មានគោលដៅត្រឡប់ទៅប្រទេសវៀតណាមនៅថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅម៉ោង ១០:០០នាទីយប់។

នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ នាវាទេសចរណ៍១គ្រឿង ឈ្មោះ SEA BOURN ENCORE សញ្ជាតិ BAHAMAS បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង ៦:០០នាទីព្រឹក នាំមកនូវភ្ញៀវទេសចរសរុបចំនួន ៥៩២នាក់ ស្រីចំនួន ៣០៧នាក់ ស្មើនឹង ២២សញ្ជាតិ និងមាននាវិកសរុបចំនួន ៤០៤នាក់ ស្រីចំនួន ១០២នាក់ ស្មើនឹង ៤៧សញ្ជាតិ។ នាវាទេសចរណ៍មួយនេះក៏មានគោលដៅត្រឡប់ទៅប្រទេសវៀតណាមនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅម៉ោង ៨:០០នាទីយប់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង