
ភ្នំពេញ៖ គ្រោះទឹកជំនន់នៅក្នុងស្រុកចំនួន១១ នៃខេត្តបាត់ដំបង បានផ្ដល់ផលប៉ះពាល់ដំណាំស្រូវសរុបចំនួន ១០១.១៥៦ហិកតា។នេះបើតាមរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបងដែលសារព័ត៌មានស៊ីស៊ីថាមស៍ទទួលបាន។
យោងតាមសេចក្ដីរាយការណ៍ បានឱ្យដឹងថា «គ្រោះទឹកជំនន់បានធ្វើឱ្យប៉ះពាល់ដល់ដំណាំស្រូវសរុបរួម ជាងដប់ម៉ឺនហិកតា ក្នុងនោះរួមមាន ការរងខូចខាតដំណាំស្រូវប្រមាណ ២៤.៦១៥ហិកតា និងប៉ះពាល់ដំណាំសាកវប្បកម្ម និងដំណាំឧស្សហកម្មសរុប ៥៥.០១៣ ហិកតា និងខូចខាតដោយទឹកជំនន់សរុប ៣៥.៣៦៨ហិកតា»៕
