681 ezgif.com resize
Swift cc time

ឧបករណ៍ឆក់ត្រីខុសច្បាប់ ១៤២គ្រឿង ត្រូវបានដុតកម្ទេច នៅខេត្តបាត់ដំបង

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

បាត់ដំបង៖ លោក សេង ធារិន មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៥ និងជាប្រធានក្រុមការងារបង្ក្រាបបទល្មើសនេសាទ ទិសយោធភូមិភាគទី៥ បានដឹកនាំក្រុមការងារដុតកម្ទេចឧបករណ៍ឆក់ត្រីខុសច្បាប់ សរុបចំនួន ១៤២គ្រឿង ដែលប្រជាពលរដ្ឋមានការភ្ញឹករលឹក ប្រគល់ជូនកម្លាំងបង្រ្កាបបទល្មើសនេសាទ ទិសយោធភូមិភាគទី៥ ស្ថិតនៅឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥។

លោក សេង ធារិន បានបញ្ជាក់ថា ការចុះបង្រ្កាបនេសាទខុសច្បាប់របស់កងទ័ពនាពេលនេះ គឺដើម្បីការពារធនធានធម្មជាតិ ជីវៈចម្រុះ ដែលជាផលប្រយោជន៍ជាតិ ផលប្រយោជន៍ដល់ប្រជានេសាទ កំពុងរស់នៅអាស្រ័យផលរាល់ថ្ងៃ ស្របតាមច្បាប់ជលផល សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។

លោក ធារិន ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានការភ្ញាក់រលឹក ប្រគល់ឧបករណ៍នេសាទខុសច្បាប់ជូនកងកម្លាំង និងអំពាវនាវដល់ប្រជានេសាទទាំងអស់ សូមកុំប្រើប្រាស់ឧបករណ៍នេសាទត្រីខុសច្បាប់ និងឧបករណ៍ខុសច្បាប់ផ្សេងៗទៀត ដែលធ្វើអោយប៉ះពាល់ដល់ធនធានធម្មជាតិ ជីវៈចម្រុះគ្រប់ប្រភេទក្នុងបឹងទន្លេសាប។

គួរបញ្ជាក់ថា កងកម្លាំងប្រតិបត្តិការ របស់យោធភូមិភាគទី៥ បានចុះបំពេញបេសកកម្មប្រតិបត្តិការ ចាប់តាំងពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់បច្ចុប្បន្ន មានរយៈពេល៦៥ថ្ងៃ មកហើយ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោក ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដោយកន្លងមក ការបង្រ្កាបការនេសាទខុសច្បាប់ជលផល មានច្រើនករណី និងបានដុតបំផ្លាញចោលជាបន្តបន្ទាប់៕


Khcct banner

អត្ថបទទាក់ទង