Cctime 6monthsfree desktop
Cc times  web banner kh (2)

បន្ថែមពីកិច្ចការពារបេតិកភណ្ឌ មន្ត្រីអាជ្ញាធរជាតិអប្សរា«ចុះមុជទឹក»រកសម្ភារជូនភ្ញៀវជាតិ-អន្តរជាតិ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

សៀមរាប៖ មន្ត្រីអាជ្ញាធរជាតិអប្សរា បានចុះមុជទឹករាវរកសម្ភារជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមិនបានប្រយ័ត្នធ្វើអោយធ្លាក់សម្ភារចូលទៅក្នុងទឹក ខណៈពេលកំពុងតែដើរទស្សនាលើស្ពាន នៅប្រាសាទនាគព័ន្ធ។

បើតាមមន្ត្រីអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា នៅថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០២៥ វេលាម៉ោង ១០:៥៩នាទី ភ្ញៀវទេសចរជាតិមួយក្រុម មកពីខេត្តរតនគីរី បានកំពុងតែដើរទស្សនាលើស្ពាន នៅប្រាសាទនាគព័ន្ធ ដោយមិនបានប្រយ័ត្នធ្វើអោយធ្លាក់សោរឡានចូលទៅក្នុងទឹក ខណៈពេលកំពុងតែដើរទស្សនាលើស្ពាន ភ្លាមៗនោះ ក្រុមភ្នាក់ងារទេសចរបានសហការជាមួយក្រុមភ្នាក់ងារសណ្តាប់ធ្នាប់ ដោយភ្នាក់ងារទេសចរបានចុះទឹក ដើម្បីធ្វើការរាវស្វែងរករហូតឃើញ និងបានប្រគល់ជូនភ្ញៀវវិញ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៥ មានភ្ញៀវទេសចរអន្តរជាតិម្នាក់ បានធ្វើឲ្យធ្លាក់ទូរសព្ទដៃមួយគ្រឿងចូលក្នុងទឹក ហើយត្រូវបានក្រុមភ្នាក់ងារសណ្តាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា ចុះមុជទឹករាវរកឃើញនឹងបានប្រគល់ជូនម្ចាស់ដើមផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង