កំពត៖គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត ថ្លែងថា ស្ថានភាពទឹកក្នុងអាងទំនប់វារីអគ្គិសនីកំចាយ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៧ព្រឹក មានកម្ពស់ ១៤៨.៨៩ម ទឹកហូរចូលអាងមានចំនួន៧៣៦.៥០ម៣/វិនាទី ។
យោងតាមសេចក្តីជូនដំណឹង បង្ហាញថា ក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនវារីអគ្គិសនីកំចាយ គ្រោងនឹងបើកទ្វាររំដោះទឹក តាមលក្ខណៈបច្ចេកទេសដោយសន្សឹមៗ ចេញពីទំនប់នាពេលឆាប់ៗនេះ ក្នុងករណីដែលមានភ្លៀងធ្លាក់នៅតែបន្តធ្លាក់ ។ ការបើកទ្វារទឹកនេះអាចបណ្តាលអោយជន់លិចនៅភូមិសាស្ត្រនៅអមសងខាងដងព្រែកកំពង់បាយ ៕
