Cc times  web banner kh

ខែមករាដើមឆ្នាំ២០២៥កម្ពុជាទទួលបានគម្រោង«វិនិយោគថ្មី»បន្ថែម៦៨មានទុនវិនិយោគសរុបប្រមាណ ៧៤៨ លានដុល្លារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

ភ្នំពេញ៖ នៅរយៈពេល១ខែមករា ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីបន្ថែម ចំនួន៦៨ ដែលមានទុនវិនិយោគសរុបប្រមាណ ៧៤៨លានដុល្លារ កើនឡើងចំនួន ៣៦គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ៥៦១លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៣០០% បើធៀបនឹងខែមករា ឆ្នាំ២០២៤។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែមករា ឆ្នាំ២០២៥នេះ អនុម័តគម្រោងវិនិយោគសរុបចំនួន ៦៨គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន ៦៤គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៤គម្រាង ដែលមានទុនវិនិយោគសរុបប្រមាណ ៧៤៨លានដុល្លារ ដែលអាចបង្កើតការងារបានប្រមាណជិត ៤៦ពាន់កន្លែង។

គម្រោងវិនិយោគមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ២៩គម្រោង រួមមាន គម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់គ្រប់ប្រភេទ ចំនួន១៩៥លានដុល្លារ, គម្រោងបន្ថែមទុនវិនិយោគរបស់តំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង នៅខេត្តកោះកុង ចំនួន៥០លានដុល្លារ, បង្កើតរោងចក្រផ្តុំដំឡើងយានយន្តចំនួន៣២លានដុល្លារ, បង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូមចំនួន១៦លានដុល្លារ, និងបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុង និងក្រៅផ្ទះ ចំនួន១៥៦លានដុល្លារ។

គម្រោងវិនិយោគនេះ ក៏មានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៩គម្រោង រួមមាន៖ គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃលោហធាតុគ្រប់ប្រភេទ ចំនួន៣៤លានដុល្លារ, រោងចក្រផលិតផលិតផលគ្រប់ប្រភេទពីប្លាស្ទិក ចំនួន១៥លានដុល្លារ, រោងចក្រផលិតឧបករណ៍សម្រាប់ប្រើប្រាស់ក្នុងយានដ្ឋាន ចំនួន១២លានដុល្លារ, និងរោងចក្រផលិតសម្ភារៈបរិក្ខារជាង និងប្រអប់ដាក់សម្ភារបរិក្ខារចំនួន១០លានដុល្លារ។

គម្រោងវិនិយោគនេះ ផ្តោតទៅលើវិស័យឧស្សាហកម្ម មានទុនវិនិយោគប្រមាណ ៧៤៨លាន ដោយប្រទេសចិនជាប្រទេសប្រភពទុនវិនិយោគទី១ ប្រមាណ៧៣,៣៥% នៃគម្រោងវិនិយោគ។ គម្រោងវិនិយោគនេះ ស្ថិតនៅ១១ ខេត្ត-ក្រុង ដែលខេត្តកំពង់ស្ពឺជាខេត្តមានគម្រោងវិនិយោគច្រើនជាងគេទី១ បន្ទាប់មកខេត្តស្វាយរៀង ,ខេត្តកោះកុង , ព្រះសីហនុ និងភ្នំពេញ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង