ភ្នំពេញ៖ ប៉ូលិសកម្ពុជានិងចិនបានសហការគ្នាបង្ក្រាបករណីផលិត និងលក់បារីក្លែងក្លាយដ៏ធំមួយ ដែលគិតជាទឹកប្រាក់មានរហូតដល់៤០០លានយ័នលុយចិន ប្រមាណ៥៧លានដុល្លារអាមេរិក។
យោងតាមការផ្សាយព័ត៌មានរបស់ប្រទេសចិនបានអោយដឹងថា ប៉ូលីសក្រុងសៀងហៃ តាមរយៈកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់អន្តរជាតិ បានសហការជាមួយប៉ូលិសកម្ពុជាបង្ក្រាបករណីផលិតនិងលក់បារីក្លែងក្លាយដ៏ធំមួយ។
ករណីនេះ ក្លាយជាករណីធំបំផុត និងចំនួនទឹកប្រាក់ខ្ពស់បំផុតដែលពាក់ព័ន្ធនឹងការផលិតនិងការលក់បារីក្លែងក្លាយឆ្លងដែន និងរឹបអូសបារីក្លែងក្លាយជាង១លានសុង ដែលសរុបជាទឹកប្រាក់ជាង៤០០លានយ័ន។
ប៉ូលីសនៃប្រទេសទាំងពីរក្នុងការបង្ក្រាបករណីនេះបានចាប់ខ្លួនជនសង្ស័យចំនួន៤៣នាក់នៅក្នុងប្រទេសចិននិងកម្ពុជា ដែលក្នុងនោះមាន១៩ នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកម្ពុជា ហើយត្រូវបានបញ្ចូនទៅចិនទទួលហើយ។
សូមបញ្ចាក់ថា កាលពីថ្មីៗនេះ កម្លាំងនគរបាលកម្ពុជាបានឆ្មក់ចូលបង្ក្រាបទីតាំងផលិតបារីក្លែងក្លាយជាច្រើនកន្លែង ហើយចាប់បានជនសង្ស័យជាច្រើនក្រុម ដោយភាគច្រើនជាជនជាតិចិន។
.jpg?1602841335)
.jpg?1602841379)
.jpg?1602841387)
.jpg?1602841396)
.jpg?1602841403)