Cc times  web banner kh

«ស្ពានអូរមៀន»ខេត្តកំពង់ធំ បិទចរាចរយានយន្តដឹកទំនិញគ្រប់ប្រភេទ ក្រោយស្ថានភាពស្ពានទ្រុតទ្រោម

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
រូបភាព៖ រដ្ឋបាលខេត្តកំពង់ធំ

កំពង់ធំ៖ ស្ពានអូរមៀន ខេត្តកំពង់ធំ ត្រូវបានបិទផ្អាកចរាចរចំពោះយានយន្តដឹកទំនិញគ្រប់ប្រភេទ ដោយអនុញ្ញាតឲ្យតែយានយន្តធន់តូចលក្ខណៈគ្រួសារ និងទោចក្រយានយន្តឆ្លងកាត់តែប៉ុណ្ណោះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំនាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥។

ស្ពានអូរមៀន ស្ថិតនៅចំនុចភូមិសមរម្យ ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ គឺជាហេដ្ឋារចនាសម្ព័នដ៏មានសារៈសំខាន់ សម្រាប់តភ្ជាប់ពីស្រុកប្រាសាទសំបូរ ទៅស្រុកសណ្តាន់។ ស្ពាននេះត្រូវបានប្រកាសបិទចរាចរ ក្រោយក្រុមការងារបច្ចេកទេស បានពិនិត្យឃើញថា មានស្ថានភាពទ្រុតទ្រោម និងមានផ្នែកខ្លះត្រូវបានបាក់ស្រុត ដោយមិនអាចទ្រាំទ្រនឹងទម្ងន់យានយន្តដឹកទំនិញគ្រប់ប្រភេទឆ្លងកាត់បានទេ។

ដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋដែលឆ្លងកាត់ស្ពាននេះ រដ្ឋបាលខេត្ត សូមធ្វើការបិទចរាចរចំពោះយានយន្តដឹកទំនិញគ្រប់ប្រភេទ ដោយអនុញ្ញាតឲ្យតែយានយន្តធន់តូចលក្ខណៈគ្រួសារ និងទោចក្រយានយន្តឆ្លងកាត់តែប៉ុណ្ណោះ ចាប់ពីថ្ងៃជូនដំណឹងតទៅរហូតដល់មានសេចក្តីជូនដំណឹងជាថ្មី៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង