Cc times  web banner kh

កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសជាង៦,៧លាននាក់ក្នុងឆ្នាំ២០២៤ កើនឡើងជិត២៣ភាគរយ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្នុងរយៈពេល១ឆ្នាំពេញនៃឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន ៦,៧០០,១២៥ នាក់ កើនឡើងចំនួន ២២.៩ ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ក្នុងនោះភ្ញៀវទេសចរបរទេសដែលមកកម្ពុជាច្រើនជាងគេគឺ ថៃ វៀតណាម ចិន និងឡាវជាដើម។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

បើតាមរបាយការណ៍ ចាប់ពីខែមករា-ខែធ្នូ ឆ្នាំ២០២៤ ភ្ញៀវទេសចរបរទេសដែលចូលមកកម្ពុជាមានប្រមាណជាង ៦,៧ លាននាក់ ក្នុងនោះភ្ញៀវទេសចរដែលចូលមកតាមរយៈជើងហោះហើរមានចំនួន ២,៣៩៦,៩៣៧ នាក់ កើនឡើង ២៨.៤ ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ តាមផ្លូវគោកមានចំនួន ៤,២១៨,៨១១ នាក់ កើនឡើង ១៩.៨ភាគរយ និងតាមផ្លូវទឹកមានចំនួន ៨៤,៣៧៧ នាក់ កើនឡើង ២៧.៣ ភាគរយ។

របាយការណ៍បញ្ជាក់ថា ទីផ្សារទាំង១០ដែលកម្ពុជាទទួលបានភ្ញៀវទេសចរច្រើនជាងគេមានដូចជា៖ ថៃ ២,១៤៦,៦៧៤ នាក់, វៀតណាម ១,៣៤០,៥៨៧ នាក់, ចិន ៨៤៨,៩៥២ នាក់, ឡាវ ៣៣៤,៤៤៨ នាក់, សហរដ្ឋអាម៉េរិក ២១៤,៥២៩ នាក់, សាធារណរដ្ឋកូរ៉េ ១៩២,៣០៥ នាក់, ឥណ្ឌូវនេស៊ី ១៦៦,៧៩៥ នាក់, បារាំង ១៣១,៧៣៨ នាក់, អង់គ្លេស ១១៥,១៤៨ នាក់, ជប៉ុន ១១២,៧១៨ នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង