Cc times  web banner kh

លោកបណ្ឌិត កៅ ថាច ជួបសំណេះសំណាលជាមួយម្ចាស់កសិដ្ឋាននិងកសិករមួយចំនួននៅខេត្តកំពត និងខេត្តតាកែវ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

កំពត៖ លោកបណ្ឌិត កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចុះជួបសំណេះសំណាល និងពិនិត្យមើលខ្សែច្រវាក់ផលិតកម្មកែច្នៃអំបិល និងអំបិលធម្មជាតិ ការដាំដាំដុះបន្លែ ក៏ដូចជាត្រួតពិនិត្យការប្រើប្រាស់ឥណទានរបស់ម្ចាស់កសិដ្ឋានមួយចំនួននៅខេត្តកំពត និងតាកែវ។ សកម្មភាពចុះជួបសំណេះសំណាល និងពិនិត្យនេះ ត្រូវបានធ្វើឡើងនៅក្នុងថ្ងៃតែមួយ គឺនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥។

នៅព្រឹក ថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២៥ លោកបណ្ឌិត កៅ ថាច អគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី បានចុះជួបសំណេះសំណាល និងពិនិត្យមើលខ្សែច្រវាក់ផលិតកម្មកែច្នៃអំបិលរបស់ សហគ្រាស ថូង អ៊ិនធ័រប្រាយស៍ ដែលផលិត និងកែច្នៃអំបិលធម្មជាតិ ប្រកបដោយស្តង់ដារសុវត្ថិភាព និងមានសម្គាល់ភូមិសាស្ត្រទំនិញ GI កំពត-កែប សម្រាប់បម្រើទីផ្សារក្នុងស្រុក និងនំាចេញទៅកាន់ទីផ្សារក្រៅប្រទេស ពិសេសទៅសហគមន៍អឺរ៉ុប។

លោកបណ្ឌិតបានកោតសរសើរលើការផលិត និងកែច្នៃអំបិលរបស់សហគ្រាស ថូង អ៊ិនធ័រប្រាយស៍ ក្នុងផ្គត់ផ្គង់អំបិលប្រកបដោយស្តង់តាសុវត្ថិភាពដល់អ្នកប្រើប្រាស់ ហើយក៏បានអំពាវនាវដល់បងប្អូនអ្នកប្រើប្រាស់ជួយគំាទ្រផលិតផលអំបិលកំពតផងដែរ។

នៅរសៀល ថ្ងៃទី២ ខែកុម្ភៈឆ្នាំ២០២៥ លោកបណ្ឌិត កៅ ថាច បានបន្តចុះសួរសុខទុក្ខ និងពិនិត្យការដាំដាំដុះបន្លែសាលាដ ត្រប់ ប៉េងប៉ោះ ស្ពៃក្រញ៉ាញ់ ត្រសក់ និងសណ្តែកគួរ ជាដើម របស់ប្រជាកសិករចំនួន១០គ្រួសារ ដែលជាបណ្តុំអ្នកផលិតបន្លែ នៅស្រុកបន្ទាយមាស ខេត្តកំពត។

ជាមួយគ្នានេះដែរ លោកបណ្ឌិតបានលើកទឹកចិត្ត និងជំរុញដល់បងប្អូនប្រជាកសិករឲ្យរៀបចំផែនការដាំដុះឲ្យបានច្បាស់លាស់ និងខិតខំអនុវត្តតាមបច្ចេកទេសដាំណាំ ដើម្បីផ្គត់ផ្គង់ជូនប្រជាកសិករ ដែលជាអ្នកហូបដែលមានតម្រូវការបន្លែល្អ និងមានសុវត្ថិភាពចំពោះសុខភាពក្នុងតំបន់ និងផ្គត់ផ្គង់ទីផ្សារឲ្យបានទៀងទាត់។

នារសៀល ថ្ងៃទី២ ខែកុម្ភៈដដែលនេះ លោកបណ្ឌិត បានបន្តចុះសួរសុខទុក្ខ និងត្រួតពិនិត្យការប្រើប្រាស់ឥណទានរបស់ លោក សាប់ សារុន ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កង និងមានស្រះចិញ្ចឹមចំនួន ២០ស្រះ។ បច្ចុប្បន្ន កសិដ្ឋាន របស់លោក អាចដាក់កូនបង្កងចិញ្ចឹមបានចំនួន ៣៨០ ០០០ កូន លើផ្ទៃដី ១០ហិកតា ដែលមានមូលដាន នៅភូមិព្រៃដកពរ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ៕



ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង