Cctime 6monthsfree desktop
Cc times  web banner kh (2)

អាជ្ញាធរខេត្តព្រះសីហនុបន្តខិតខំសម្អាត«ឆ្នេរព្រែកត្រែង»ក្រោយរងដោយសំណល់ប្រេង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

ព្រះសីហនុ៖ អាជ្ញាធរខេត្តព្រះសីហនុ គិតមកដល់ថ្ងៃទី ៣ កុម្ភៈនេះ បានបន្តប្រតិបត្តិការរៀបចំបោះសំអាតឆ្នេរព្រែកត្រែង ក្រោយពីឆ្នេរដែលមានទឹកសមុទ្រស្រស់ស្អាតនេះ រងការវាយប្រហារដោយសំណល់ប្រេងប្រមាណ ២០០០លីត ហើយរសាត់អណ្តែតមកលើឆ្នេរបង្ខូចគុណភាពឆ្នេរ។

គិតត្រឹមថ្ងៃទី ៣ កុម្ភៈនេះ ក្រុមអ្នកជំនាញ អាជ្ញាធរព័ត៌មាន បានចុះតាមដាន និង សម្អាតឆ្នេរបន្ត ដោយសំណល់ប្រេងលើឆ្នេរព្រែកត្រែងនៅមានពេលនាទឹកនាច ក្រុមការងារកំពុងបន្តការងារសម្អាត ដោយការដាក់បន្ថែមចំបើង រីឯសំណល់ប្រេងនៅផ្ទៃទឹកសមុទ្រមុខឆ្នេរព្រែកត្រែង។តាមរបាយការណ៍ មកដល់ពេលនេះ គេមិនទាន់ឃើញសំណល់ប្រេងបន្តហូរចូលបន្ថែមទៀតនោះទេ។

ការសម្អាតសំណល់នៅលូបង្ហូរពីសន្និធិប្រេង ក្រុមហ៊ុនប្រេងឥន្ធនៈកំពុងប្រើសារធាតុរំលាយសំណល់ប្រេង និងទឹកក្តៅ សាប៊ូ បាញ់សម្អាត ។ ចំពោះចំណុចជាប់ផែរផ្ទេរប្រេង ក្រុមហ៊ុនបានប្រើប្រាស់ចំបើងចាប់យកសំណល់ប្រេង និងប្រើសារធាតុគីមីរំលាយសំណល់ប្រេង និងទឹកក្តៅបាញ់សម្អាតច្រាំងថ្ម។

គួរបញ្ជាក់ថា ប្រេងប្រមាណ២០០០លីត បានអណ្តែតមកលើឆ្នេរព្រែកត្រែង ដែលស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥។ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកលេងកម្សាន្តនៅលើឆ្នេរព្រែកត្រែងជាធម្មតា ប៉ុន្តែត្រូវផ្អាកការចុះលេងទឹកសមុទ្រជាបណ្តោះអាសន្ន រហូតដល់ពេលបញ្ចប់ការសម្អាតបានជោគជ័យ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង