Cc times  web banner kh

គម្រោង«ស្ថាបនាផ្លូវជាតិលេខ១០»ពីកោះកុង-បាត់ដំបងសម្រេចជិត១០០%

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)

ខេត្តពោធិ៍សាត់៖ ការងារសាងសង់ផ្លូវជាតិលេខ ១០ (អតីតផ្លូវជាតិ១៥៥១) ស្រុកសំឡូត ស្រុកវាលវែង ក្រុងខេមរភូមិន្ទ សម្រេចបាន ៩៦,១៦% គិតត្រឹមខែធ្នូ ឆ្នាំ២០២៤។ ផ្លូវជាតិមួយខ្សែនេះ មានស្ពានមួយ គឺស្ពានលេខ២៨ ជាស្ពានខ្ពស់ជាងគេនៅកម្ពុជា មានកម្ពស់រហូតដល់ទៅ៩០ម៉ែត្រ និង ប្រវែងសរុប ៥៣៧ម៉ែត្រ។

យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន ការងារសាងសង់ផ្លូវជាតិលេខ ១០ ប្រវែងសរុប ១៩៨,៥១ គ.ម ពីផ្លូវជាតិលេខ ៥៧-៧ ស្ថិតក្នុងភូមិបញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ ៤៨ ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គម្រោងនេះ តម្រូវឱ្យមានការផ្លាស់ប្តូរគន្លងផ្លូវថ្មី មានប្រវែង ៦៥,៧៤ គ.ម ខណៈបច្ចុប្បន្នសម្រេចការសាងសង់បាន ៩៦,១៦% គិតត្រឹមខែធ្នូនេះ។

ស្ពានលេខ ២៨ នៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០ គឺជាស្ពានខ្ពស់ជាងគេនៅកម្ពុជា មានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ បច្ចុប្បន្នស្ពានខ្ពស់ជាងគេនេះ សម្រេចការសាងសង់បាន ៩៣%ហើយ ដែលមានន័យថា ស្ពាននេះនឹងត្រូវដាក់ឱ្យប្រើប្រាស់សាកល្បងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង