Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រសួងវប្បធម៌ ប្រកាសពីការប្រឡងស្នាដៃតែងនិពន្ធប្រលោមលោកខ្នាតខ្លី និងកំណាព្យរឿង ពានរង្វាន់ព្រះនាងឥន្រ្ទទេវី

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ បានប្រកាសស្តីពីការប្រឡងស្នាដៃតែងនិពន្ធប្រលោមលោកខ្នាតខ្លី និងកំណាព្យរឿង ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៥ ក្នុងគោលបំណងដើម្បីចូលរួមថែរក្សា លើកតម្កើង និងជំរុញវិស័យអក្សរសិល្ប៍ អក្សរសាស្ត្រជាតិឱ្យកាន់តែប្រសើរឡើងថែមទៀត។

ក្រសួងបញ្ជាក់ថា ប្រធានបទនៃការប្រឡង គឺ សេរី ដោយផ្ទៃរឿងទាំងមូលត្រូវមានលក្ខខណ្ឌសមស្របដូចជា អត្ថន័យ មាន៣ចំណុច គឺ សច្ចធម៌ សីលធម៌ និងគុណធម៌។ អត្ថរូប មាន៣ចំណុច គឺ វិធីតែង រចនាបថ និងសិល្ប៍សោភ័ណ ចុងក្រោយ អត្ថរស ក៏មាន៣ចំណុចដែរ គឺបង្ហាញឱ្យឃើញពីការអប់រំ ការអភិវឌ្ឍ និងការរក្សាតម្លៃអត្តសញ្ញាណជាតិ។

ចំពោះលក្ខខណ្ឌសំណេរ ក្រសួងបញ្ជាក់ថា បេក្ខជនប្រឡងត្រូវដាក់ប្រឡងនូវស្នាដៃថ្មីដែលមិនធ្លាបើទទួលបានជយលាភី ឬបោះពុម្ពផ្សាយពីមុន។ ត្រូវមានខ្នាតក្រដាស  A4 ចាប់ពី១៥ ទៅ៣០ទំព័រ, អក្សរសរសេរក្នុងកុំព្យូទ័រ ប្រើFont យូនីកូត Khmer OS Siemrep និងត្រូវមានទំហំអក្សរ ១២។ ជាមួយគ្នានេះ អក្ខរាវិរុទ្ធ គឺត្រូវយកតាមវចនានុក្រមខ្មែរ របស់ព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជាតិខ្មែរ។

សូមជម្រាបថាបេក្ខជនដែលជាប់ការប្រកួតប្រជែងនេះ នឹងជ្រើសយកជយលាភីលេខ១ ដល់លេខ៣ សម្រាប់ប្រលោមលោកខ្នាតខ្លី ៣រូប និងកំណាព្យរឿង ៣រូប ដោយមានជាមួយពាន ១ និងទឹកប្រាក់។ បន្ថែមពីនេះ ក៏មានរង្វាន់កិត្តិយស លេខ៤ និងលេខ៥ ប្រលោមលោកខ្នាតខ្លី២រូប និងកំណាព្យរឿង២រូប ដោយទទួលបានបណ្ណសរសើរ១ និងទឹកប្រាក់ផងដែរ។


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង