Cctime 6monthsfree desktop
Cc times  web banner kh (2)

អ្នកភូមិតំបន់អង្គរធ្វើពិធី«ឡើងមាឃឬឡើងអ្នកតា»ទំនៀមទម្លាប់ពីបុរាណ ក្រោយរដូវប្រមូលផល

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

សៀមរាប៖ ជាទម្លាប់រៀងរាល់ឆ្នាំ ឱ្យតែដល់ថ្ងៃ៣កើត ខែមាឃធំ អ្នកស្រុកក្នុងតំបន់អង្គរ តែងតែប្រារព្ធពិធីឡើងមាឃយ៉ាងគគ្រឹកគគ្រេងទៅតាមលទ្ធភាពដែលអ្នកទ្រទ្រង់មាន មិនដែលខកខានឆ្នាំណាឡើយ។

ភូមិស្រុកជាច្រើនក្នុងតំបន់អង្គរ បានរៀបចំពិធីនេះឡើងក្នុងថ្ងៃតែមួយ នៅកន្លែងអ្នកតាដែលពួកគាត់គោរពបូជាដូចជា ក្នុងភូមិ ទីទួលបុរាណ ប្រាង្គប្រាសាទ ឬវត្តអារាមជាដើម។ ជាលក្ខណៈរួម គឺពិធីឡើងមាឃ ឬឡើងអ្នកតាតែងប្រារព្ធធ្វើឡើងនាពេលរសៀលដូចៗគ្នា និងមានគោលបំណងតែមួយ គឺដើម្បីសុំសុខសប្បាយ សុំមានទឹកភ្លៀងគ្រប់គ្រាន់ក្នុងការធ្វើកសិកម្ម សុំឱ្យដីមានជីជាតិទទួលបានភោគផលច្រើន សត្វចៀសផុតពីជំងឺ។ ពិសេស គឺបង្ហាញពីការបិទបញ្ចប់នៃវដ្តកសិកម្ម។

ជាមួយគ្នានោះ ក្រៅពីលក្ខណៈរួមខាងលើ ទំនៀមបុរាណមួយនេះ ក៏មានលក្ខណៈខុសគ្នាខ្លះដែរទៅលើកិច្ចពិធីនិងរៀបចំគ្រឿងរណ្តាប់បូជាសំណែនដូចជា កន្លែងខ្លះធ្វើម្ហូបអាហារចំណីចំណុកចម្រុះ ខ្លះធ្វើនំបញ្ចុក ខ្លះពូនភ្នំស្រូវ កន្លែងខ្លះមានលៀងមេមត់ ឯខ្លះទៀតពុំមាននោះឡើយ។ អ្វីទាំងអស់នេះ យោងទៅតាមទម្លាប់របស់ប្រជាជន ជីវភាព និងការប្រតិបត្តិពីមួយជំនាន់ទៅមួយជំនាន់៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង