Yearendyearend1140x150

រយៈពេល៩ខែឆ្នាំ២០២០កម្ពុជានាំចេញ«កៅស៊ូ»កើនឡើង២០ភាគរយ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
រូបភាពពី៖ Vayo FM

ភ្នំពេញ៖ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានឲ្យដឹងថា ផលិតផលជ័រកៅស៊ូកម្ពុជាក្នុងរយៈពេលនព្វមាស ឬរយៈពេល៩ខែឆ្នាំ២០២០នេះ មានការកើនឡើងចំនួន២០% ធៀបទៅនឹង រយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម បរិមាណនៃការបញ្ចេញលក់ផលិតផលជ័រកៅស៊ូ សម្រេចបានចំនួន១៧៩ ៦២១តោន កើនឡើងចំនួន៣០ ២៦៧តោន ស្មើនឹង២០% ធៀបនព្វមាសឆ្នាំ២០១៩។ រីឯតម្លៃលក់ជាមធ្យមក្នុងនព្វមាស គឺ១ ២៨៨ដុល្លារ/តោន ថយចុះចំនួន៥១ដុល្លារ/តោន ស្មើនឹង៤% ធៀបនព្វមាសឆ្នាំ២០១៩។

ចំពោះតម្លៃប្រមូលទិញជ័រកៅស៊ូគ្រួសារចម្ការក្នុងនព្វមាស គឺទឹកជ័រ(DRC 100%) មានការប្រែប្រួលពី ៤ ១០០៛/គ.ក្រ ដល់៤ ៣៧៥៛/គ.ក្រ និងជ័រកក(DRC50%) មានការប្រែប្រួលពី១ ៩០០៛/គ.ក្រ ដល់២ ៣៥០៛/គ.ក្រ។

គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានផ្ទៃដីកៅស៊ូសរុបចំនួន ៤០៣ ១៩៥ហិចតា ក្នុងនោះផ្ទៃដីចៀរជ័រកៅស៊ូ ២៩០ ៦០៩ហិចតា ស្មើនឹង៧២% និងផ្ទៃដីថែទាំមានចំនួន ១១២ ៥៨៦ហិចតា ស្មើនឹង៣៨%៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង