
ភ្នំពេញ៖កម្ពុជាបានមានការនាំចេញដុកដឿចំនួន៤ពាន់ក្បាលទៅប្រទេសអង់គ្លេស និងហូឡង់។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីសាភាពការណ៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រចាំនព្វមាស២០២០ និង ទិសដៅអនុវត្តបន្ត។
យោងតាមរបាយការណ៍ ក្រសួងបានចេញលិខិតអនុញ្ញាតនាំចេញ នាំចូលសត្វព្រៃមានដោយបង្គួរមាន៤ច្បាប់ មានដុកដឿចំនួន ៤០០០ក្បាល ជូនមជ្ឈមណ្ឌលសួនមេអំបៅបន្ទាយស្រីសម្រាប់នាំចេញទៅប្រទេសអង់គ្លេសចំនួន១០០០ក្បាល និងប្រតេសហូឡង់ចំនួន៣០០០ក្បាល។