Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រសួងការងារ ដាក់ឱ្យប្រើប្រាស់«បញ្ជារសេវាសាធារណៈចល័ត»សម្រាប់ស្វែងរកការងារ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ២៣ ខែមករា បានចេញសេចក្ដីជូនដំណឹងដល់និយោជក កម្មករនិយោជិត អ្នកផ្តល់ ការអប់រំបណ្តុះបណ្តាល អ្នកស្វែងរកការងារទាំងក្នុងប្រទេស និងក្រៅប្រទេស សិស្ស និស្សិត និងសាធារណជន ស្ដីពីការដាក់ឱ្យដំណើរការជាផ្លូវការ «បញ្ជារសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» តាមប្រព័ន្ធ ព័ត៌មានបច្ចេកវិទ្យារបស់ខ្លួនចំនួន ១៥សេវា។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ដោយទទួលបានការគាំទ្រដ៏ខ្ពង់ខ្ពស់ពី សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងបានប្រកាស ដាក់ឱ្យដំណើរការ «បញ្ជារសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» តាមប្រព័ន្ធព័ត៌មានបច្ចេកវិទ្យារបស់ខ្លួនចំនួន ១៥សេវា ក្នុងនោះរួមមាន៖ សេវាចុះឈ្មោះស្វែងរកការងារ (Job Seeker), សេវាចុះឈ្មោះ ស្វែងរកបុគ្គលិក (Job Provider), សេវាចុះឈ្មោះស្វែងរកការងារក្រៅប្រទេស (Overseas Job Seeker), សេវាចុះឈ្មោះ សិក្សាជំនាញវិជ្ជាជីវៈ (Skill & TVET Enrollment), សេវាចុះឈ្មោះសមាជិក ប.ស.ស. (Social Security Registration), សេវាផ្តល់បណ្ណ/សៀវភៅការងារកម្មករនិយោជិតខ្មែរ (Cambodian Employment Book and Worker Card), សេវាតាមដានវឌ្ឍនភាពនៃសំណើនីមួយៗរបស់ក្រសួង (MLVT Public Service Tracking) និងប្រអប់បណ្តឹងអនាមិក (Anonymous Complaint Box) ដែលបើកឱ្យប្តឹងបុគ្គលណាមួយដោយមិនចាំបាច់ បញ្ជាក់អត្តសញ្ញាណរបស់ខ្លួន។

ក្រសួងការងារ បានបន្ថែមថា ជាមួយនឹងបញ្ហារសេវាសាធារណៈចល័តនេះ ក្រសួងការងារ និងការបណ្តុះបណ្តាល ព្រមទាំងសេវាសាធារណៈ ផ្សេងៗ របស់ក្រសួងស្ថិតនៅក្នុងដៃរបស់សាធារណជន។ ក្នុងន័យនេះ សាធារណជន ជាពិសេស យុវជនដែលមាន បំណងស្វែងរកការងារធ្វើទាំងក្នុងប្រទេស និងក្រៅប្រទេស អាចប្រើប្រាស់សេវានេះឱ្យបានទូលំទូលាយតាមរយៈ បញ្ជារសេវាសាធារណៈចល័តនៅតាមផ្សារទំនើប ហាងកាហ្វេ ឬតាមរយៈ QR Code ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង