Cctime 6monthsfree desktop
Cc times  web banner kh (2)

លុយពលរដ្ឋខូចខាតរងគ្រោះដោយភ្លើងឆេះផ្ទះជាង១១លានរៀលដូរក្រដាសប្រាក់ថ្មីដោយមិនគិតកម្រៃ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រាក់ជាង១១លានរៀលរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តតាកែវ

តាកែវ៖ ប្រាក់ជាង១១លានរៀលរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តតាកែវ ហើយរងគ្រោះខូចខាតដោយអគ្គីភ័យភ្លើងឆេះផ្ទះ ត្រូវបានធនាគារជាតិនៃកម្ពុជា ដូរក្រដាសប្រាក់រៀលថ្មីឱ្យពលរដ្ឋវិញ ដោយមិនគិតកម្រៃសេវាអ្វីទាំងអស់។ការជួយសម្រួលនេះ គឺដើម្បីសូមចូលរួមសោកស្តាយជាមួយក្រុមគ្រួសារដែលរងគ្រោះអគ្គីភ័យភ្លើងឆេះផ្ទះ និង អនុវត្តតាមសេចក្តីប្រកាសរបស់ធនាគារជាតិនៃកម្ពុជាផង។

យោងតាមចុះផ្សាយដោយធនាគារជាតិបាន គូសបញ្ជាក់យ៉ាងដូច្នេះថា "សូមចូលរួមសោកស្តាយជាមួយក្រុមគ្រួសារដែលរងគ្រោះអគ្គីភ័យភ្លើងឆេះផ្ទះ។ធនាគារជាតិនៃកម្ពុជាខេត្តតាកែវបានចូលរួមបន្ថយទុក្ខលំបាករបស់គ្រួសាររងគ្រោះ តាមរយៈការប្តូរក្រដាសប្រាក់ដែលបានឆេះខូចខាត ជូនក្រដាសប្រាក់រៀលថ្មីវិញដែលមានតម្លៃស្មើដោយមិនគិតកម្រៃសេវាអ្វីទាំងអស់"

ធនាគារជាតិនៃកម្ពុជា ធ្លាប់បានចេញនូវសេចក្តីជូនដំណឹងដោយបានប្រកាស ក្រដាសប្រាក់រៀលចាស់ ទក់ រហែក អាចយកមកប្តូរថ្មីដោយមិនគិតកម្រៃសេវា នៅគ្រប់បញ្ជរបេឡារបស់សាខាធនាគារជាតិនៃកម្ពុជារាជធានី-ខេត្ត លើកលែងតែស្នាក់ការកណ្តាលនៅរៀងរាល់ម៉ោងធ្វើការ។សម្រាប់ធនាគារជាតិ ប្រាក់រៀលត្រូវបានបង្កើនតួនាទីជាលំដាប់នៅក្នុងសេដ្ឋ កិច្ចនិងសង្គម ប្រកបដោយនិរន្តរភាពនិងជំនឿទុកចិត្ត ដែលបម្រើផលប្រយោជន៍ដល់ប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ និង សេដ្ឋកិច្ចជាតិទាំងមូល។

ក្នុងករណីដែលក្រដាស ប្រាក់រៀលមានការខូចខាតឬបាត់បង់ទ្រង់ទ្រាយដូចមានចែងក្នុងមាត្រា ៥១ មាត្រា ៥២ និងមាត្រា ៥៣ នៃច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជា (១៩៩៦) ធនាគារជាតិនៃ កម្ពុជា សូមរក្សាសិទ្ធិដកហូតដោយគ្មានសំណង។

សូមបញ្ជាក់ថា ប្រាក់រៀលតំណាងឱ្យអត្តសញ្ញាណជាតិ អធិបតេយ្យភាពជាតិ ឯករាជ្យភាពសេដ្ឋកិច្ច និងពង្រឹងសាម គ្គីភាពសង្គម។ ធនាគារជាតិនៃកម្ពុជាសូមថ្លែងអំណរគុណ និងសង្ឃឹម ថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ជាពិសេសប្រជាជនកម្ពុជាយើង នឹងបន្តស្មារតីសហការលើកកម្ពស់ប្រាក់រៀលជាតិ និងរួមចំណែកយ៉ាងសកម្មក្នុងការប្រឆាំង នឹងទង្វើទាំង ឡាយណា ដែលប៉ះពាល់ដល់គុណតម្លៃប្រាក់រៀលរបស់យើង ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង