Cctime 6monthsfree desktop
Cc times  web banner kh (2)

ផ្លូវបេតុង១ខ្សែកាត់តំបន់ប្រាសាទសំបូរព្រៃគុក នឹងសាងសង់នៅដើមឆ្នាំ២០២៥

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
រូបភាព៖ អាជ្ញាធរជាតិសំបូរព្រៃគុក

កំពង់ធំ៖ ផ្លូវបេតុង១ខ្សែ នឹងសាងសង់ពីភូមិអូរគ្រូកែ ទៅភូមិសំបូរ កាត់តំបន់ប្រាសាទសំបូរព្រៃគុក ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរឆ្លងកាត់ផ្លូវនេះ។ នេះបើយោងតាមសេចក្តីប្រកាសរបស់អាជ្ញាធរជាតិសំបូរព្រៃគុក នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥។

អាជ្ញាធរជាតិសំបូរព្រៃគុក បានជម្រាបថា បច្ចុប្បន្នមានផ្លូវ១ខ្សែ ដែលកាត់តាមតំបន់ប្រាសាទសំបូរព្រៃគុក ដែលមានប្រវែង ១,៨០០ម៉ែត្រ ពីភូមិអូរគ្រូកែ ទៅភូមិសំបូរ ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ដែលកន្លងមកតែងតែបានឈូសឆាយ និងចាក់ដីបង្ហាប់ដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាប្រជាជនដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវនេះ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ បន្ទាប់ពីបានឆ្លងកាត់កិច្ចប្រជុំ អាយ ស៊ី ស៊ី (ICC) រួចមក អ្នកជំនាញអន្តរជាតិ Adhoc ក៏ បានឯកភាពក្នុងការសាងសង់ផ្លូវមួយខ្សែនេះជាបេតុង។ ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីអ្នកជំនាញការនៃអាជ្ញាធរជាតិសំបូរព្រៃគុក បានធ្វើកំណាយសង្គ្រោះ និងវិភាគផលប៉ះពាល់បេតិកភណ្ឌនិងបរិស្ថាន កំណាត់ផ្លូវនេះនឹងត្រូវសាងសង់ជាបេតុងក្នុងដើមឆ្នាំ២០២៥នេះ ដោយក្រសួងពាក់ពន្ធ័៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង