681 ezgif.com resize
Swift cc time

សត្វកម្រជាច្រើន ត្រូវបានរកឃើញនៅតំបន់ឧទ្យានជាតិវីរៈជ័យ នៅភាគឦសាននៃកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
រូបភាព៖ អង្គការFauna & Flora

ភ្នំពេញ៖ ការសិក្សាស្រាវជ្រាវស្តីពីជីវៈចម្រុះនៅឧទ្យានជាតិវីរៈជ័យ បានបង្ហាញថាប្រភេទសត្វរងការគំរាមកំហែងជាច្រើនដែលមានវត្តមានរស់នៅក្នុងតំបន់ការពារធម្មជាតិមួយនេះ។ នេះបើយោងតាមការស្រាវជ្រាវរបស់អង្គការសត្វព្រៃ និងរុក្ខជាតិ Fauna & Flora ក្នុងកិច្ចសហការជាមួយក្រសួងបរិស្ថាន និងសហគមន៍តំបន់ការពារធម្មជាតិ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។

ការសិក្សាស្រាវជ្រាវមួយត្រូវបានធ្វើឡើងដោយអង្គការសត្វព្រៃ និងរុក្ខជាតិ Fauna & Flora ក្នុងកិច្ចសហការជាមួយក្រសួងបរិស្ថាន និងសហគមន៍តំបន់ការពារធម្មជាតិ បានរកឃើញវត្តមានប្រភេទសត្វដែលរងការគំរាមកំហែងជាច្រើនដូចជា ស្វាកន្ទុយស ខ្លាឃ្មុំធំ ពង្រូល ខ្លាពពក និងឆ្កែព្រៃ ជាដើម។ ការស្រាវជ្រាវនេះ ក៏បានរកឃើញ និងកត់ត្រាប្រភេទសត្វនិងរុក្ខជាតិជាច្រើនប្រភេទជាលើកដំបូងផងដែរនៅប្រទេសកម្ពុជាដូចជា ឈ្លូសយក្សដែលជាប្រភេទជិតផុតពូជផងដែរ។ សត្វប្រចៀវ២ប្រភេទ ជីងចក់១ប្រភេទ ថ្លែន ១ប្រភេទ តុកកែ១ប្រភេទ ផ្សិត១ប្រភេទ និងរុក្ខជាតិ៣ប្រភេទ (ក្នុងនោះមាន កេសរកូល១ប្រភេទ ត្រាវទឹកព្រៃ១ប្រភេទ និងខ្ញី១ ប្រភេទ)។

លើសពីនេះ ការសិក្សានេះក៏បានកត់ត្រាកង្កែប៣ប្រភេទ ដែលបានរកឃើញនៅប្រទេសកម្ពុជាតែមួយដងគត់ ក្នុងឧទ្យាន ជាតិវីរៈជ័យនេះ ក្នុងនោះមាន២ប្រភេទ ដែលមិនធ្លាប់ឃើញក្នុងលក្ខណៈពេញវ័យនោះទេ។

គួរបញ្ជាក់ថា ឧទ្យានជាតិវីរៈជ័យ គឺជាជម្រកដ៏ពិសិដ្ឋមួយសម្រាប់ជីវៈចម្រុះជាច្រើនប្រភេទ ដែលមានទំហំប្រមាណ ១១០,០០០ ហិកតា ស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា ជាប់នឹងព្រំដែននៃប្រទេសឡាវ វៀតណាម ហើយជាទីជម្រកចំពោះប្រភេទសត្វព្រៃមួយចំនួន ដែលមិនមានវត្តមាននៅតំបន់ណាផេ្សងឡើយក្នុងពិភពលោកនេះ និងជាពិសេសនៅមានប្រភេទសត្វជាច្រើន ដែលមិនទាន់រកឃើញនៅឡើយ៕


Khcct banner

អត្ថបទទាក់ទង