Cctime 6monthsfree desktop
Cc times  web banner kh (2)

ប្រធានសមាគមសិល្បករខ្មែរចង់ឱ្យ«សិល្បករខ្មែរ»ជាកន្លែងគាំទ្រជំរុញភាពច្នៃប្រឌិតលើកតម្លៃព្រលឹងជាតិ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
 អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ

ភ្នំពេញ៖ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានចេញសារខ្លីសម្រាប់ឆ្នាំ២០២៥ ដោយផ្តោតសំខាន់លើវិស័យសិល្បករខ្មែរ។សម្រាប់លោកស្រី សិល្បករខ្មែរ គឺជាអ្នករ៉ាយរ៉ាប់នូវរឿងរ៉ាវផ្សេងៗរបស់ជាតិសាសន៍ខ្មែរ ហើយ ក្នុងឆ្នាំ២០២៥ លោកស្រី ចង់ឱ្យសមាគមសិល្បករខ្មែរក្លាយជាកន្លែងគាំទ្រ និងជំរុញទឹកចិត្ត ដែលជំរុញភាពច្នៃប្រតិដ្ឋឱ្យរីកចម្រើន មត៌កវប្បធម៌ត្រូវការលើកតម្កើង ហើយមតិយោបល់ត្រូវបានយកចិត្តទុកដាក់។

តាមរយៈបណ្តាញសង្គមផ្លូវការរបស់ខ្លួន អ្នកឧកញ៉ា ម៉ៅ ចំណាន បានគូសបញ្ជាក់ថា "យើងនឹងបង្កើតប្រវត្តិសាស្ត្រថ្មីៗជាមួយគ្នា ហើយដួងព្រលឹងជាតិខ្មែរនឹងរស់រានក្នុងសិល្បៈដែលប្រជាជាតិយើងបានបង្កើតឡើង"។

បើតាមលោកស្រី "ខណៈយើងកំពុងសម្លឹងឆ្ពោះទៅមុខ បេសកកម្មរបស់សមាគមសិល្បករខ្មែរ គឺលើកកម្ពស់សិល្បករ សាទរចំពោះសមត្ថភាពទេពកោសល្យ និង ថែរក្សាការពារវប្បធម៌ដ៏រុងរឿងដែលមានពួកគាត់ជាតំណាង។ នាងខ្ញុំពិតជាមានកិត្តិយសបំផុតដែលបានចូលរួមចំណែកក្នុងដំណើរបេសកកម្មមួយនេះ"។

គួរបញ្ជាក់ថា អតីតតារាសម្តែង លោកស្រី ម៉ៅ ចំណាន ដែលគេស្គាល់ជាទូទៅថា ស្រីតូច ចំណាន បានជាប់ឆ្នោតក្លាយជាប្រធានសមាគមសិល្បៈខ្មែរ អណត្តិទី៦ ដោយមានសំឡេងគាំទ្ររហូតដល់ទៅ៩៣ភាគរយ ឈ្នះដាច់ឆ្ងាយពីគូប្រជែងពីរនាក់ទៀត គឺលោក ផាត់ ដារ៉ារដ្ឋ និងលោក គួច ខេវិន ដែលមានអ្នកបោះគាំទ្រតែ២៩នាក់ (៥ភាគរយ) និង១១នាក់ (២ភាគរយ) ប៉ុណ្ណោះ។

លោកស្រី ម៉ៅ ចំណាន មានគោរមងារជាអ្នកឧកញ្ញ៉ា និងជាភរិយា​របស់​លោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម​កម្ពុជា ត្រូវកាន់តំណែងជាប្រធានសមាគម​សិល្បៈខ្មែរអណត្តិទី​៦ រហូត​ដល់ឆ្នាំ​២០២៩៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង