Cc times  web banner kh

អភិបាលខេត្តកណ្តាល កំពុងពិចារណាបែងចែក«ចំណូល៧០%»ពីវិស័យរ៉ែ និង ថាមពល ទៅជួយវិស័យអប់រំ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក គូច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។រូបភាព៖ រដ្ឋបាលខេត្តកណ្តាល

កណ្តាល៖រដ្ឋបាលខេត្តកណ្តាល បាននឹងកំពុងពិចារណាគិតគូបែងចែកចំណូលប្រមាណ៧០% ដែលទទួលបានពីវិស័យរ៉ែ និងថាមពល យកទៅធ្វើការអភិវឌ្ឍក្នុងវិស័យអប់រំក្នុងខេត្ត។ការអះអាងយ៉ាងដូច្នេះ គឺធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡាខេត្តកណ្តាល ឆ្នាំសិក្សា២០២៣-២០២៤ និងលើកទិសដៅឆ្នាំសិក្សា២០២៤- ២០២៥ ក្រោមអធិបតីភាពរបស់លោក គូច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។

អភិបាលខេត្តកណ្តាល បានគូសបញ្ជាក់ពីភាពសំខាន់មួយនៃវិស័យអប់រំ តាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន។លោកជំរុញដល់មន្ទីរអប់រំ យុវជន និងកីឡាត្រូវខិតខំប្រលងប្រជែងអង្គភាពផ្តល់សេវាគំរូ ក្នុងការផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំក្នុងខេត្តឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ដោយកុំមើលត្រឹមពានរង្វាន់ដែលនឹងទទួលបានក្នុងការប្រកួតប្រជែង តែត្រូវមើលលើសពីនេះ។

បើតាមលោក គួច ចំរើន រដ្ឋបាលខេត្តបាននឹង កំពុងធ្វើការ ពិចារណាគិតគូបែងចែកចំណូលប្រមាណ៧០% ទទួលបានពីវិស័យរ៉ែ និងថាមពល យកទៅធ្វើការអភិវឌ្ឍក្នុងវិស័យអប់រំក្នុងខេត្ត ដោយជំហានដំបូងតម្រង់ទិស នៅកម្រិតបឋមសិក្សាឆ្លើយ តបទៅនឹងតម្រូវការជាក់ស្ដែងនៅមូលដ្ឋានដែលកំពុងតែត្រូវការពង្រីកកំរិតបឋមសិក្សាឲ្យកាន់តែច្រើន ដោយសារតែកំណើនសិស្សានុសិស្សខ្ពស់។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ខេត្តកណ្តាលកំពុងមានរោងចក្រថាមពលអគ្គិសនី កម្លាំង៤០០មេហ្គាវ៉ាត់  នៅភូមិកោះរះក្រោម ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល។រោងចក្រថាមពលអគ្គិសនីនេះ សម្រាប់ផ្គត់ផ្គង់ក្នុងខេត្តកណ្តាលទាំងមូល និងមានអនុភាពបំពេញបន្ថែមសម្រាប់ការប្រើប្រាស់អគ្គីសនីនៅទូទាំងប្រទេស៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង