681 ezgif.com resize
Swift cc time

ជប៉ុននឹងផ្តល់ហិរញ្ញប្បទានឥតសំណង៥,៤លានដុល្លារអាម៉េរិកដល់កម្ពុជាលើវិស័យ«សេដ្ឋកិច្ច និង សង្គម»

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ កម្ពុជា និងជប៉ុន នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពីការផ្តល់ហិរញ្ញប្បទាន ឥតសំណង របស់ជប៉ុនដែលមានទឹកប្រាក់ចំនួន ៧៥០.០០០.០០០ យ៉េន (ប្រមាណ ៥,៤ លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម»។

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកអគ្គរាជទូតទូតវិសាមញ្ញ និង ពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ៧៥០,០០០,០០០ យ៉េន (ប្រមាណ ៥,៤ លានដុល្លារអាម៉េរិក) សម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម»។

ជាមួយគ្នានោះ ហិរញ្ញប្បទានឥតសំណងនេះ មានគោលបំណងគាំទ្រដល់ការបង្កើនសមត្ថភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងការដំណើរការទិន្នន័យ ព្រមទាំងគូសបញ្ជាក់ពីការគាំទ្រឥតងាករេរបស់ជប៉ុនចំពោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈធ្វើឱ្យប្រសើរឡើងនូវការរៀបចំ និង គ្រប់គ្រងដំណើរការបោះឆ្នោត៕

Khcct banner

អត្ថបទទាក់ទង