681 ezgif.com resize
Swift cc time

ក្រុម«ក្មេងទំនើង»ជិត២ពាន់នាក់ ត្រូវតុលាការសម្រេចផ្តន្ទាទោស

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចបានបង្ក្រាបក្រុមក្មេងទំនើង សរុបចំនួន ១,៧៦១ នាក់ នៅទូទាំងប្រទេស នឹងត្រូវបានតុលាការសម្រេចផ្តន្ទាទោស។នេះបើយោងតាមរបាយការណ៍របស់ក្រសួងយុត្តិធម៌កម្ពុជាផ្តល់ជូនដល់សារព័ត៌មាន ស៊ីស៊ីថាមស៍។

លោក សេង ឌីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងប្រាប់ ស៊ីស៊ីថាមស៍ថា គិតត្រឹមថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ មានក្មេងទំនើង សរុបចំនួន ១,៧៦១ នាក់ នៅទូទាំងប្រទេស ត្រូវបានតុលាការសម្រេចផ្តន្ទាទោស។ ចំពោះការផ្តន្ទាទោសក្មេងទំនើងនេះ គឺមិនផ្តោតសំខាន់លើចំណាត់ថ្នាក់តាមរាជធានី ខេត្តទេ។ បើតាមលោក សេង ឌីណា  គិតលើចំណាត់ថ្នាក់តាមរាជធានីខេត្ត ចំពោះចំនួនសំណុំរឿងក្មេងទំនើង ដែលចូលមកតុលាការ ដើម្បីជាមូលដ្ឋាន ក្នុងការឈ្វេងយល់ អំពីបាតុភូតក្មេងទំនើងនេះ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ទៀតថា ដូចដែលលោក កេង សុម៉ារិទ្ធ ធ្លាប់បានបញ្ជាក់ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីកន្លងទៅរួចហើយថា តុលាការដែលមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ គឺសាលាដំបូងរាជធានីភ្នំពេញ, កំពង់ស្ពឺ នៅលំដាប់ទី២ ហើយតាកែវ នៅលំដាប់ទី៣។ ចំណែកតុលាការ ដែលមានសំណុំរឿងក្មេងទំនើងតិចជាងគេ គឺសាលាដំបូងខេត្តស្ទឹងត្រែង៕

Khcct banner

អត្ថបទទាក់ទង