ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពី ការប្ដូរឈ្មោះក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ទៅជាក្រុមហ៊ុន អាកាសចរណ៍ជាតិកម្ពុជា ដែលសរសេរជាអក្សរកាត់ថា អ.ជ.ក និងមានឈ្មោះជាភាសាអង់គ្លេសថា Air Cambodia ។
បើតាមអនុក្រឹត្យ លិខិតបទដ្ឋានគតិយុទ្ធទាំងឡាយដែលពាក់ព័ន្ធនឹងការប្រើឈ្មោះក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ត្រូវមានអនុភាពគតិយុទ្ធអនុវត្តបន្តរហូតដល់មានលិខិតបទដ្ឋានគតិយុទ្ធថ្មីមកជំនួស ស្របតាមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ។ បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍៕