Cc times  web banner kh

អ្នកជំនាញ សម្រេចបានសមិទ្ធផលជាច្រើន ពីការជួសជុលរានហាលនៅរួតទី២ ប្រាសាទអង្គរវត្ត

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សៀមរាប៖ ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា បាននិងកំពុងដំណើការជួសជុលរានហាលនៅរួតទី២ប្រាសាទអង្គរវត្ត ចាប់តាំងពីដើមខែវិច្ឆកា ឆ្នាំ២០២៤ រហូតមកដល់ពេលនេះ សម្រេចបានសមិទ្ធផលជាច្រើន។ ក្នុងដំណើរការជួសជុលនេះ អ្នកជំនាញបានសិក្សាស្វែងយល់នូវរចនាសម្ពន្ធរានហាល មានសសរ និងបង្កាន់ដៃនាគមួយចំនួន ត្រូវជួសជុលឱ្យបានត្រឹមត្រូវទៅតាមលំនាំនៃរចនាសម្ពន្ធដើមឡើងវិញ។

ប្រធានគ្រប់គ្រងការដ្ឋានជួសជុលរានហាលរួតទី២ប្រាសាទអង្គរវត្ត លោក ឃាម មុនី បានឱ្យដឹងថា រានហាលស្ថិតនៅរួតទី២ប្រាសាទអង្គរវត្ត តាមរយៈរូបថតនៅសម័យបារាំង រានហាលនេះ បានបាក់រលំដួលទាំងស្រុង ហើយត្រូវបានជួសជុលម្តងមកហើយ រហូតមកដល់បច្ចុប្បន្នបានរងការខូចខាតខ្លាំងជាបន្តទៀត ដូចជា សសរ កម្រាល ជើងទម្រនាគ បង្កាន់ដៃនាគ ដែលជារចនាសម្ពន្ធសំខាន់របស់រានហាលមួយចំនួនបានបាត់បង់ ប្រេះ បាក់បែក និងការជួសជុលនៅសម័យមុនអស់គុណភាព។ ការព្យាយាមជួសជុលដើម្បីរក្សាបាននូវភាពដើមនៃសំណង់ ក្រុមការងារបានស្វែងរកឃើញជើងទម្របង្កាន់ដៃមួយចំនួនដែលចល័តទៅទីកន្លែងផ្សេង និងបានយកមកដាក់នៅទីតាំងដើមវិញ។

អ្នកគ្រប់គ្រងការដ្ឋានរូបនេះ ឱ្យដឹងទៀតថា ក្រុមការងារត្រូវរុះរើផ្នែកខ្លះនៃរានហាល ដើម្បីជួសជុលថ្មដែលបាក់បែកឡើងវិញ និងដកហូតស៊ីម៉ង់ត៍ជួសជុលកាលពីសម័យមុនចេញ ហើយដាក់ថ្មភក់ថ្មីមកជំនួសនៅតាមទីតាំងដែលបាត់ថ្ម ដូចជា ជើងទម្របង្កាន់ដៃនាគ សសរ ថ្មកម្រាល រួមទាំងបង្កាន់ដៃនាគ។

បន្ថែមលើនេះ ក្រុមការងារត្រូវព្យាយាមសិក្សាស្វែងយល់នូវរចនាសម្ពន្ធរានហាល មានសសរ និងបង្កាន់ដៃនាគមួយចំនួនត្រូវជួសជុលឱ្យបានត្រឹមត្រូវទៅតាមលំនាំនៃរចនាសម្ពន្ធដើមឡើងវិញ។ ដោយហេតុថា សសរ និងបង្កាន់ដៃនាគធ្លាប់បានជួសជុលនៅក្នុងសម័យមុន គឺដាក់ខុសទីតាំងដើម៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង