សៀមរាប៖ បេក្ខជនសំណេរអង្គរ ដែលជាមគ្គុទេសទេសចរណ៍១រូប នៅខេត្តសៀមរាប ទទួលបានការឧបត្ថម្ភថ្លៃការសិក្សារថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល ២ឆ្នាំពេញ ពីភ្ញៀវទេសចរជនជាតិអាមេរិក ក្រោយពីរូបលោកចូលរួមប្រកួតសរសេរតាមអានជាសាធារណៈ លើកទី២ កាលពីម្សិលមិញ ហើយឆ្លៀតនាំភ្ញៀវដើរកម្សាន្តនៅរមណីយដ្ឋានអង្គរផង។ បេក្ខជនរូបនោះឈ្មោះ ពារ គឹមធន់ ។
លោក បានថ្លែងអំណរគុណដល់កម្មវិធីសំណេរអង្គរ ដោយបន្ថែមថា «ថ្វីដ្បិតឆ្នាំនេះខ្ញុំពុំបានជាប់ជាបេក្ខជនជ័យលាភី ឬអក្សរស្អាតក្នុងកម្មវិធីសំណេរអង្គរ តែប្រហែលភ្ញៀវមើលឃើញពីការខិតខំតស៊ូចូលរួមសំណេរអង្គរផង ជូនគាត់ដើរទស្សនាប្រាសាទផង ពួកគាត់បានឧបត្ថម្ភដល់ខ្ញុំនូវការបង់ថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២ឆ្នាំពេញ។ អរគុណសំណេរអង្គរ» ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៤ លោក ពារ គឹមធន់ បានជាប់ជាម្ចាស់ជ័យលាភីអក្សរស្អាតជាងគេ ប្រចាំការប្រកួត«សំណេរអង្គរ»លើកទី១ ដែលធ្វើឡើង កាលថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៤៕