ភ្នំពេញ៖ រាជបណ្ឌិត្យសភាកម្ពុជា បានផ្តល់ជូននូវកម្មវិធីបង្រៀនដោយឥតគិតថ្លៃលើ«បុកល្ហុងបាយដំណើប»ពិសេសជូនដល់សាធារណជនដែលមានឧបនិស្ស័យក្នុងវិស័យម្ហូបអាហារពីគ្រប់ទិសទី។ ក្នុងវគ្គសិក្សាពិសេសនេះ សិក្ខាកាមទាំងអស់ មិនត្រឹមតែទទួលបានឱកាសសិក្សាឈ្វេងយល់អំពីទ្រឹស្តី បច្ចេកទេស និង គ្រឿងផ្សំប៉ុណ្ណោះទេ ប៉ុន្តែសិក្សាកាមទាំងអស់ក៏បានអនុវត្តផ្ទាល់លើមុខម្ហូបជាមួយ លោក ស័រ សំអាង ជាគ្រូបង្គោលចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា។
លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា គោលបំណងសំខាន់នៃកម្មវិធីនេះគឺ ទី១. ផ្តល់ឱកាសជូនសាធារណជនយល់ដឹងបន្ថែមអំពីអត្ថប្រយោជន៍នៃការធ្វើម្ហូបដែលមានបច្ចេកទេសនិងវិធីសាស្រ្តច្បាស់លាស់ ទី២. ធ្វើឱ្យសាធារណជនយល់កាន់តែច្បាស់អំពីគុណតម្លៃនៃវិស័យមុខម្ហូបដែលពោរពេញដោយគុណភាពនិងអនាម័យ ទី៣. លើកទឹកចិត្តដល់សាធារណជនព្យាយាមប្រើប្រាស់កសិផលក្នុងស្រុកឱ្យកាន់តែច្រើនតាមដែលអាចធ្វើបាន។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងការបណ្តុះបណ្តាលនានា សូមអញ្ជើញទាក់ទងមកតាម៖
-លេខទូរសព្ទ៖ -097-8-265-479 ឬ 078-424-281 (ផ្នែកចុងភៅ និងបដិសណ្ឋារកិច្ចម្ហូបអាហារនិងភេសជ្ជៈ)