សៀមរាប៖ អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការមរតកវប្បធម៌ខ្មែរ អាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ បានរៀបចំកម្មវិធីអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាក្របីរៀល សម្រាប់ថ្នាក់ទី៥ និងទី៦ ចំនួន២០០នាក់។
គោលបំណងនៃកម្មវិធីអប់រំនេះ គឺដើម្បីបង្កើនទាំងការយល់ដឹងពីតម្លៃសម្បត្តិបេតិកភណ្ឌ ការស្រឡាញ់មរតកវប្បធម៌ និងការចូលរួមថែរក្សា ក្នុងនាមជាអ្នកបន្តវេន ដែលត្រូវចេះដឹងច្រើនជាងអ្នកមកពីក្រៅអំពីវប្បធម៌ខ្លួន ដឹងពីខ្លួនយើងកុំឱ្យបាត់បង់៕