Cc times  web banner kh

អាជ្ញាធរជាតិអប្សរា ចុះហត្ថលេខាលើកិច្ចសហការទាក់ទងនិរន្តរភាព និងការគ្រប់គ្រងបរិស្ថានទេសចរណ៍

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

សៀមរាប៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានរៀបចំពីធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហការទាក់ទងនិរន្តរភាព និងការគ្រប់គ្រងបរិស្ថានទេសចរណ៍ នៅរមណីយដ្ឋានបេតិកភណ្ឌពិភពលោកទាំងពីរ(តំបន់អង្គរ និងបួរូប៊ូឌូ) រវាងអាជ្ញាធរជាតិអប្សរា និងPT TAMAN WISATA CANDI BOROBUDUR, PRAMBANAN, DAN RAN RATU BOKO នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។

កម្មពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយអគ្គនាយករង និងសហការី ក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហការទាក់ទងនិរន្តរភាព និងការគ្រប់គ្រងបរិស្ថានទេសចរណ៍នៅរមណីយដ្ឋានបេតិកភណ្ឌពិភពលោកទាំងពីរ( តំបន់អង្គរ និងបួរូប៊ូឌូ) រវាងអាជ្ញាធរជាតិអប្សរា និងPT TAMAN WISATA CANDI BOROBUDUR, PRAMBANAN, DAN RAN RATU BOKO។ គោលបំណង និងទិសដៅនៃអនុស្សរណៈនៃការយោគការយោគយល់គ្នានេះ បង្កើតឡើង ដើម្បីសម្របសម្រួលលើកិច្ចសហការ រវាងសហភាគី ក្នុងមូលដ្ឋានមួយចំនួន ដូចជា ការផ្តល់ការគោលការណ៍មូលដ្ឋានមួយ និងក្របខ័ណ្ឌមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការ សហភាគី។

ទន្ទឹមនឹងនេះ ក្នុងទិសដៅនៃអនុស្សរណៈនៃការយោគយល់គ្នា គឺជំរុញការគ្រប់គ្រងបរិស្ថានទេសចរណ៍ឆ្លាតវ័យ និងប្រកបដោយនិរន្តរភាពនៅតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកទាំងពីរ (បួរូប៊ូឌូ និងតំបន់អង្គរ) ដោយផ្អែកលើគោលការណ៍ផ្តល់នូវផលប្រយោជន៍ស្មើគ្នា និងផលចំណេញទៅវិញទៅមក ស្របតាមភារកិច្ច មុខងារ និងសិទ្ធិអំណាចរបស់ភាគីទាំងពីរ ដើម្បីធានានូវការអនុវត្តមានភាពរលូននៃការទទួលខុសត្រូវរបស់ភាគីទាំងពីរ ក្រោមកម្មវិធីបេតិកភណ្ឌពិភពលោកជាបងប្អូន ដែលនឹងត្រូវអនុវត្តដោយភាពស្មោះត្រង់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង