681 ezgif.com resize
Swift cc time

ខេត្តស្ទឹងត្រែងចុះMOUជាមួយក្រុមហ៊ុន យ៉ុងអានលី របស់ចិនលើគម្រោងដំណាំកសិកម្ម និងចិញ្ចឹមសត្វ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង និង ក្រុមហ៊ុន យ៉ុងអានលី របស់ប្រទេសចិន នៅថ្ងៃទី ១៣ មករា ម្សិលមិញ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការគាំទ្រលើគម្រោងវិនិយោគដំណាំកសិកម្ម និងចិញ្ចឹមសត្វ។MOUនេះ រៀបចំឡើងដោយមានការចូលរួមពីប្រតិភូ នៃក្រុមហ៊ុន យ៉ុងអានលី ខូអបភើរេសិន ជាមួយលោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង។

អនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋបាលខេត្តស្ទឹងត្រែង និងក្រុមហ៊ុន យ៉ុងអានលី ខូអបភើរេសិន ស្តីពីការគាំទ្រលើគម្រោងវិនិយោគដំណាំកសិកម្ម និងចិញ្ចឹមសត្វ ក្នុងគោលបំណងបង្ហាញនូវឆន្ទៈ ពិនិត្យមើលលទ្ធភាព ដើម្បីដាក់ទុនវិនិយោគលើដំណាំកសិកម្មនិងចិញ្ចឹមសត្វ នៅភូមិសាស្រ្តខេត្តស្ទឹងត្រែងនាពេលខាងមុខ។

ក្នុងពេល MOU នោះ ប្រតិភូ នៃក្រុមហ៊ុន និងមន្ត្រីជំនាញ បានចុះពិនិត្យដោយផ្ទាល់នៅក្នុងឃុំសាមឃួយ ស្រុកសេសាន ដើម្បីពិនិត្យលើស្ថានភាពដីស្រែមួយកន្លែង និង បានទៅដល់ដីចំការមួយកន្លែងទៀត នៅសង្កាត់ស្ទឹងត្រែង ពិនិត្យលើដីចំការស្វាយ កែវល្មៀត និងស្វាយ ចន្ទី និង ជីកដីទាំងនោះ ដើម្បីយកទៅពិនិត្យនៅប្រទេសចិន ជៀសវាងកសិករប្រើប្រាស់ជី កសិកម្មមិនស្រប ធ្វើឱ្យខូចដីទាំងស្រុងនាពេលអនាគត។

ជាការកត់សម្គាល់ ភាពជោគជ័យនៃMOUនៅពេលនេះ គឺធ្វើឡើងក្រោយពីលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំគណៈប្រតិភូតាមមន្ទីរពាក់ព័ន្ធទៅបំពេញទស្សនកិច្ចសិក្សា នៅក្រុមហ៊ុនជាច្រើនក្នុងប្រទេសចិន ដើម្បីទាក់ទាញក្រុមអ្នកវិនិយោគមកបណ្តាក់ទុននៅខេត្តស្ទឹងត្រែង ជាឱកាសសំរាប់ប្រជាពលរដ្ឋស្ទឹងត្រែង ហើយទទួលបានការអភិវឌ្ឍន៍កាន់តែរីកចម្រើនបន្ថែមទៀត។

កាលពីពេលថ្មីៗនេះ ដើម្បីជំរុញការអភិវឌ្ឍតាមបន្ទាត់ព្រំដែន សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសលើកទឹកចិត្តដល់កម្ពុជាទាំងអស់ដែលមានបំណងចង់ដាក់គម្រោងវិនិយោគនៅតាមតំបន់ព្រំដែន ហើយរាជរដ្ឋាភិបាលនឹងផ្តល់នូវការលើកទឹកចិត្តពិសេសជូនដល់ក្រុមហ៊ុននោះ៕


Khcct banner

អត្ថបទទាក់ទង