Cc times  web banner kh

កម្ពុជា-ជប៉ុន ប្តេជ្ញាជំរុញការផ្សព្វផ្សាយ«វិស័យទេសចរណ៍»នៃប្រទេសទាំងពីរ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានអនុញ្ញាតឱ្យទូតជប៉ុនចូលជួបពិភាក្សាការងារ ដើម្បីបង្កើនការផ្សព្វផ្សាយអំពីសក្តានុពលនៃវិស័យទេសចរណ៍នៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន តាមរយៈព្រឹត្តការណ៍ពិពរណ៌ទេសចរណ៍អន្តរជាតិ នៅទីក្រុង Osaka ការសហការរួមគ្នាជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា និងជប៉ុន ក៏ដូចជាការបង្កើនការទិញលក់កញ្ចប់ទស្សនកិច្ចរវាងប្រទេសទាំងពីរ។ កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងរវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។

បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងដើម្បីបង្កើនការផ្សព្វផ្សាយអំពីសក្តានុពលនៃវិស័យទេសចរណ៍នៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន តាមរយៈព្រឹត្តការណ៍ពិពរណ៌ទេសចរណ៍អន្តរជាតិ Japan Expo 2025 នៅទីក្រុង Osaka ការសហការរួមគ្នាជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា និងជប៉ុន ការរៀបចំទស្សនកិច្ចស្វែងយល់ពីទេសចរណ៍កម្ពុជា (FAM Trip) សំរាប់ជំនួបរវាងវិស័យឯកជនក្នុងវិស័យទេសចរណ៍ នៃប្រទេសទាំងពីរ ព្រមទាំងការររៀបចំសហការថតវីដេអូអំពីទេសចរណ៍ ដើម្បីការផ្សព្វផ្សាយទេសចរណ៍នៃប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ និងបង្កើនការទិញលក់កញ្ចប់ទស្សនកិច្ចរវាងប្រទេសទាំងពីរឱ្យច្រើនបន្ថែមទៀត។

លោកឯកអគ្គរាជទូត សន្យានឹងបន្តជួយផ្សព្វផ្សាយអំពីសភាពការណ៍សង្គម សន្តិសុខ និងសុវត្ថិភាពពិត និងល្អប្រសើរនៅកម្ពុជាជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងធុរជនជប៉ុន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង